យុគសម័យ -ថ្មីៗនេះ នៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែន ពិធីសំណេះសំណាល រវាងលោកឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំប្រទេសអ៊ុយក្រែន Nguyen Hong Thach និងតំណាងសមាគមនិងសហគមជនជាតិវៀតណាម នៅប្រទេសអ៊ុយក្រែនបានប្រព្រឹត្តទៅ។
នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីរបស់សហគមជនជាតិវៀតណាម ក្នុងការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងអ៊ុយក្រែន។ ដូច្នេះភ្លាមៗ បន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទទួលយកបេសកកម្មនេះ លោកឯកអគ្គរដ្ឋទូតចង់ជួបនិងផ្លាស់ប្តូរជាមួយតំណាងមកពីតំបន់នានារបស់ប្រទេសអ៊ុយក្រែន។
ក្នុងនាមសមាគម អង្គការ សហគមន៍នានា ប្រតិភូមួយចំនួនបានរាយការណ៍យ៉ាងខ្លីទៅកាន់លោកឯកអគ្គរដ្ឋទូតអំពីរចនាសម្ព័ន្ធនិងសកម្មភាពរបស់សមាគម និងអង្គការរបស់ពួកគេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-19 ដល់ការរស់នៅរបស់ប្រជាជននិងគំនិតនិងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាម នៅប្រទេសអ៊ុយក្រែន។
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានបញ្ជាក់ថា លោកនឹង គាំទ្រជានិច្ចដល់បងប្អូនប្រជាជនវៀតណាមក្នុងការងារ ក៏ដូចជាក្នុងជីវិត ផងដែរ។ (រូបថត៖ VNA)
លោកឯកអគ្គរដ្ឋទូតបានពិភាក្សាជាមួយតំណាងសមាគមនិងអង្គការ អំពីបញ្ហាសំខាន់ៗ មួយចំនួនក្នុងការប្រជាជនវៀតណាមនៅបរទេស នាពេលខាងមុខនេះ លើកទឹកចិត្តប្រជាជនរួបរួមគ្នា ដើម្បីជំនះការរីករាលដាលនៃជំងឺ COVID-19 កែប្រែទម្រង់និងវិធានការធ្វើ អាជីវកម្ម ដើម្បីឱ្យសមនឹងស្ថានភាពថ្មី។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងអមដំណើរជានិច្ចនិងជួយឧបត្ថម្ភប្រជាជនក្នុងការងារ ក៏ដូចជាក្នុងជីវិត។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ កក់ក្តៅ រួមចំណែកកសាងសហគមន៍ជនជាតិវៀតណាម កាន់តែស្ថិរភាពសាមគ្គីភាព ដើម្បីជំនះរាល់ការលំបាក។
មុននេះ ឆ្លើយតបនឹងការអំពាវនាវរបស់លោកអគ្គលេខាធិការ ប្រធានរដ្ឋ Nguyen Phu Trong លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែន បានសហការជាមួយសមាគមជនជាតិវៀតណាម នៅប្រទេសអ៊ុយក្រែនបំផុសចលនា គាំទ្រប្រជាជននៅតំបន់កណ្តាលដែលរងការខូចខាតដោយសារព្យុះនិងទឹកជំនន់។ គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានទទួលថវិកាចំនួន ១៧. ៤២៩ ដុល្លារអាមេរិក./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន