Trending now

អាស៊ានជួយឧបត្ថម្ភខេត្ត Thua Thien-Hue និងខេត្ត Quang Tri ជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ

10:06 | 22/10/2020

ចំពោះការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជននៅតំបន់ភាគកណ្ដាលនៃប្រទេសវៀតណាម ដោយសារខ្យល់ព្យុះ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានស្ដីពីជំនួយមនុស្សធម៌ (AHA) បានផ្ញើទំនិញជាជំនួយដល់ខេត្ត Thua Thien-Hue និងខេត្ត Quang Tri។

អាស៊ានជួយឧបត្ថម្ភខេត្ត Thua Thien-Hue និងខេត្ត Quang Tri ជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ

ទំនិញជំនួយនេះត្រូវបានបញ្ជូនពីឃ្លាំងរបស់អាស៊ាននៅប្រទេសម៉ាឡេស៊ី ហើយប្រគល់ទៅឲ្យវៀតណាមនៅព្រលានយន្តហោះ Da Nang វៀតណាម នាព្រឹកថ្ងៃទី២១ ខែតុលា។

គណៈកម្មការដឹកនាំមជ្ឈិមទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (អគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម) កំពុងសហការជាមួយខេត្ត Thua Thien-Hue និងខេត្ត Quang Tri ក្នុងការដឹកជញ្ជូនទំនិញជំនួយទាំងនេះទៅឲ្យប្រជាជន៕


(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ