Trending now

ពិធីកែលំអផ្នូរដាក់អដ្ឋិធាតុយុធ្ធជនពលីស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមចំនួន ៥៤ នាក់នៅខេត្ត Dong Thap

15:13 | 22/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែកក្កដា នៅទីបញ្ចុះសព Tam Nong (ខេត្ត Dong Thap) គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរដាក់អដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមចំនួន ៥៤ នាក់ដែលបានលះបង់ជីវិតក្នុងគ្រាសង្គ្រាមនៅព្រះរាជាណាចក្រកម្ពុជានិងក្នុងស្រុកផងដែរ។

ទិដ្ឋភាពនៃពិធីនេះ

​នៅក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះ ថ្នាក់ដឹកនាំខេត្ត Dong Thap រួមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត និងសាច់ញាតិនៃក្រុមគ្រួសារយុទ្ធជនពិការ បានអញ្ជើញគោរពបូជាដោយអុជធូបដាក់កម្រងផ្កាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីដណ្កើមឯករាជ្យភាពជាតិនិងសេរីភាពសម្រាប់មាតុភូមិ។

អនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផែន ការសកម្មភាពរបស់គណៈកម្មាធិការជំនាញនៃប្រទេសទាំងពីរ រួមទាំងទទួលជំនួយឧបតត្ថម្ភយ៉ាងកក់ក្តៅពីក្រុមប្រឹក្សាឯកទេស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តព្រៃវេង និងខេត្ត​ពោធិ៍សាត់ (កម្ពុជា) រួមជាមួយក្រុមការងារលេខ K៩៩ (វៀតណាម) រដូវប្រាំង ២០១៩-២០២០ ត្រូវបានរកឃើញនិងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ៥៤ នាក់។

ទិដ្ឋភាពនៃពិធីនេះ

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Doan Tan Buu សម្តែងមតិថា អដ្ឋិធាតុយុទ្ធជនពលីទាំងនេះត្រូវបានគេបញ្ជូនត្រឡប់មកស្រុកកំណើតវិញ មានអ្នកខ្លះមិនទាន់ស្គាល់ឈ្មោះ អាយុនិងស្រុកកំណើតរបស់គេទេ ទោះបីគេមកពីទីណាក៏ដោយ ក៏បងប្អូនយុទ្ធជនបលីទាំងនេះនៅតែជាកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានលះបង់ដ៏អង់អាចក្លាហានដើម្បីឯករាជ្យជាតិនិងសេរីភាពរបស់ប្រទេសក៏ដូចជាសម្រាប់ប្រជាជនកម្ពុជាផងដែរ។ ការលះបង់របស់យុទ្ធជនពលីទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុដ៏រុងរឿងនៃមាតុភូមិ ព្រមទាំងរួមចំណែកក្នុងការជួយប្រទេសមិត្តរស់រានមានជីវិតឡើងវិញនិងរឹតបន្តឹងចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាស្ថិតស្ថេរជារៀងរហូតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ