Trending now

មន្ត្រីបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម

13:28 | 27/07/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាពេលព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសរំលឹកខួបលើកទី៧៣នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០) គណៈប្រតិភូ មន្ត្រីបុគ្គលិកស្ថានទូតវៀតណាមប្រចាំកម្ពុជា សមាគមបងប្អូនមានដើមកំណើតវៀតណាម និងសមាគមធុរកិច្ចវៀតណាមនៅកម្ពុជាដែលបានដឹកនាំដោយ ឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការ កងទ័ពស្ម័គ្រចិត្តវៀតណាម និងយុទ្ធជនបដិវត្តកម្ពុជាអង់អាចក្លាហានដែលបានពលីជីវិតដើម្បីបុព្វហេតុកាពារនិងរស់ឡើងវិញនៃប្រទេសកម្ពុជានៅវិមានមិត្តភាពកម្ពុជា-វៀតណាម ដែលជាកម្មវិធីបានរៀបចំឡើងដោយស្ថាប័នអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា។

គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍។

ក្នុងពិធីនេះ ឯកឧត្តម វ៉ូ ក្វាង មិញ បានចែករំលែក៖ នេះជាសកម្មភាពដែលបានរៀបចំជាប្រចាំរបស់សមាគមជនជាតិវៀតណាមនៅកម្ពុជាក្នុងគោលបំណងរំលឹកដល់ការលះបង់់ ពលីសាច់ស្រស់ឈាមស្រស់និងជីវិតយុវវ័យរបស់គេអោយបុព្វហេតុអន្តរជាតិដ៏ថ្លៃថ្លា និងជាការរួមចំណែកជួយមិត្តកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរស់ឡើងវិញនៃប្រទេសកម្ពុជា។ ហើយនេះក៏ជាឱកាសមួយដើម្បីយើងទាំងអស់គ្នាលើកតម្កើងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ។ វិមានមិត្តភាពកម្ពុជា-វៀតណាមជានិមិត្តសញ្ញាដ៏ថ្លៃថ្លាអោយចំណងសាមគ្គី ភាតរភាពរវាងប្រទេសនិងប្រជាជាតិទាំងពីរកម្ពុជា-វៀតណាម។ ប្រវត្តិសាស្ត្រនឹងចារជានិច្ចនូវការពលីដ៏ធំធេងរបស់ពួកគេ។

លោក ឡេ មិញ ដៀន ទីប្រឹក្សាទទួលបន្ទុកវិនិយោគនៃស្ថានទូតបានសម្តែងក្តីរំភើបចិត្តនាពេលអុជធុបជូនដល់បណ្តាយុទ្ធជនអង់អាចក្លាហាន៖ ខ្ញុំមានក្តីរំភើបចិត្តខ្លាំងនិងមោទនភាពណាស់ដែលបានមានវត្តមាននាគ្រាដ៏ពិសិដ្ឋនេះ។ ក្នុងនាមជាបុគ្គលម្នាក់ដែលច្រើនឆ្នាំមានការផ្សាភ្ជាប់ជាមួយប្រទេសមិត្ត ខ្ញុំយល់ច្បាស់ណាស់នូវអត្ថន័យនៃកាយវិការដ៏ថ្លៃថ្លា ការពលីដ៏ធំធេងមហិមារបស់អ្នកអង់អាចក្លាហានទាំងនោះចំពោះសន្តិភាពរបស់ប្រជាជាតិទាំងពីរ។ ខ្ញុំមានក្តីជឿជាក់យ៉ាងមុតមាំថា មិនគ្រាន់តែស្រទាប់ជំនាន់ក្រោយនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាតែប៉ុណ្ណោះថែមទាំងគ្រប់ជនដែលស្រលាញ់សន្តិភាពនៅលើពិភពលោកនឹងចងចាំជានិច្ចនូវការពលីរបស់បងបងចំពោះសន្តិភាពក្នុងតំបន់នៅលើពិភពលោក។

ទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា) ជាទិវាដែលប្រជាពលរដ្ឋវៀតណាមបានរៀបចំឡើងជាប្រចាំឆ្នាំដើម្បីរំលឹកដល់យុទ្ធជនពិការ យុទ្ធជនពលី - គឺជានិមិត្តសញ្ញាដ៏ភ្លឺស្វាងមួយនៃប្រពៃណី ផឹកទឹកនឹកដល់ប្រភព តបស្នងសងគុណ ហូបផ្លែឈើនឹកដល់អ្នកដាំរបស់ប្រជាជាតិវៀតណាមផងដែរ។ ក្នុងថ្ងៃនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអង្គភាពនានារបស់វៀតណាមបានរៀបចំសកម្មភាពប្រកបដោយភាពគគ្រឹកគគ្រេងជាច្រើនដូចជាការចុះសាកសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារជនពិការ ជនពលី ការអុជធុបសម្តែងការដឹងគុណនៅវិមានយុទ្ធជនពលី។ល។៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR