Trending now

ព្រះករុណា ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម Le Kha Phieu អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម

11:41 | 09/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

ព្រះករុណា ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកទុក្ខ ជូន ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ចំពោះមរណភាពរបស់ ឯកឧត្តម Le Kha Phieu អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ ជ្រាលជ្រៅបំផុត

ខ្ញុំបានទទួលដំណឹងដ៏សែនក្រៀមក្រំ ស្តីពីមរណភាពរបស់ឯកឧត្តម Le Kha Phieu អតីត អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៥ឆ្នាំ ។

ខ្ញុំសូមសម្តែងនូវការសោកស្តាយរ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមរណភាពនៃឯកឧត្តម Le Kha Phieu គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើម និងល្អប្រពៃមួយរូប នៃប្រជាជាតិ និងប្រជាជន វៀតណាម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍ សាធារណរដ្ឋសង្គម និយមវៀតណាម ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នៃខ្ញុំ និងប្រជាជន វិទៃព្រះរាជាណាចក្រកម្ពុជា រួមទាំងខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងប្រជាជនវៀតណាមជាបងប្អូន ។

ខ្ញុំសូមគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្ដម Le Kha Phieu សូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខានឡើយ ។

សូម ឯក ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ទទួលនូវការរាប់រានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦