Trending now

ឯកអគ្គរាជទូត Gareth Ward៖ ភ្ញៀវទេសចរអង់គ្លេសជាច្រើនបានសម្តែងការដឹងគុណចំពោះប្រទេសវៀតណាម!

17:10 | 17/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រូពេទ្យនិងទីភ្នាក់ងាររដ្ឋាភិបាលវៀតណាមទាំងអស់សម្រាប់ការជួយឧប្ថម្ភដល់ពលរដ្ឋអង់គ្លេសនាពេលកន្លងមក។

ឯកអគ្គរាជទូត Gareth Ward៖ ភ្ញៀវទេសចរអង់គ្លេសជាច្រើនបានសម្តែងការដឹងគុណចំពោះប្រទេសវៀតណាម!

អាស្រ័យហេតុនេះនៅ ក្នុងវីដេអូដែលដាក់ដោយស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម ឯកអគ្គរាជទូតលោក Gareth Ward បានចែករំលែកថា៖

“ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យើងបានជួយឧបត្ថម្ភដល់ភ្ញៀវទេសចរអង់គ្លេសជាច្រើនក្នុងដំណើរការប្រទេសវៀតណាមអនុវត្តវិធានការណ៍គ្រប់គ្រងការរាតត្បាតថ្មី។ ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណាគឺជាភារកិច្ចកំពូលរបស់វៀតណាមនៅពេលនេះ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យនិងទីភ្នាក់ងាររដ្ឋាភិបាលរបស់វៀតណាមទាំងអស់ដែលបាន ជួយយើងក្នុងការជួយឧបត្ថម្ភពលរដ្ឋអង់គ្លេសនាពេលកន្លងមក។ ភ្ញៀវទេសចរអង់គ្លេសជាច្រើនបានសម្តែងការដឹងគុណចំពោះប្រទេសវៀតណាម។

ខ្ញុំចង់បញ្ជាក់ថាយើងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាមដើម្បីធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានិងជួយឧបត្ថម្ភដល់អ្នកដែលត្រូវការជំនួយក្នុងគ្រាលំបាកនេះ”៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR