យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប កម្មវិធីជួបប្រាស្រ័យមិត្តភាពវៀតណាម - កម្ពុជានៅឆ្នាំ ២០១៩ ដែលត្រូវបានរៀបចំឡើងនៅខេត្តអានយ៉ាង(វៀតណាម)។
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម (រូបថត៖baobienphong.com.vn)
រាយការណ៍ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Le Van Thao អនុប្រធានសេនាធិការកងទ័ពការពារព្រំដែនបានមានប្រសាសន៍ថា ជំនួបប្រាស្រ័យមិត្តភាពរវាងវៀតណាមនិងកម្ពុជាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅដោយជោគជ័យរួមចំណែកក្នុងការពូនជ្រុំនូវទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។ ជាពិសេស កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានក្លាយជាស្ពានមិត្តភាពសម្រាប់ចំណងសាមគ្គីភាពនិងភាពស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីជួបប្រាស្រ័យមិត្តភភាពព្រំដែនវៀតណាម-កម្ពុជាឆ្នាំ២០១៩ បានប្រព្រឹត្តទៅសកម្មភាពគួរ ឲ្យរំភើបចិត្តជាច្រើន រួមមានជំនួបប្រាស្រ័យវប្បធម៌ សិល្បៈ និងកីឡា ព្រមទាំងការពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជននៅតាមតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien អញ្ជើញប្រគល់ប័ណ្ណសរសើរជូន អង្គភាព បុគ្គលនានា ដែលរួមំណែកយ់ាងសកម្មក្នុងភាពជោគជ័យនៃជំនួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម និងកម្ពុជា (រូបថត៖baobienphong.com.vn)
ថ្លែងនៅទីបញ្ចប់នៃកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះយ៉ាងសកម្ម ហ្មត់ចត់ដោយមានការខិត្តខំព្រឹងប្រែងរបស់ស្ថាប័ន ផ្នែក អង្គភាពនិងបុគ្គលនានា ដើម្បីរួមចំណែកដល់ភាពជោគជ័យប្រកបដោយផ្លែផ្កានេះ។ ការជួបប្រាស្រ័យលើកនេះបាននាំមកនូវផលប្រយោជន៍និងប្រសិទ្ធភាព ជាក់ស្តែងដល់កងទ័ពការពារព្រំដែន មូលដ្ឋាននិងប្រជាជនផងដែរ។ ទន្ទឹមនឹងនេះដែរមេបញ្ជាការរូបនេះក៏បានស្នើឲ្យគ្របស្ថាប័ន ផ្នែក និងអង្គភាពនានា គប្បីដកបទពិសោធន៍ដើម្បីជំនះនូវចំណុចខ្វះខាតនិងអវិជ្ជមានក្នុងការរៀបចំកម្មវិធីជូបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម-កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខនេះផងដែរ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baobienphong.com.vn)
មតិពីមិត្តអ្នកអាន