Trending now

បណ្តាសកម្មភាពហ្វឹកហាត់សម្រាប់ការយាមល្បាតរួមគ្នានៅជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ឡាវ - កម្ពុជា

16:17 | 30/10/2018 (យោងតាម bienphong.com ប្រែសម្រួលដោយ មិញ អាញ់)

យុគសម័យ - កម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ឡាវ- កម្ពុជាលើកដំបូង នឹងបានប្រព្រឹត្តទៅនាថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្ត Kon Tum (នៃប្រទេសវៀតណាម)។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើន សំដៅរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងបបណ្តាអង្គភាព និងប្រជាជននៅតំបន់ព្រំដែន។

ដោយបានយល់ជ្រួតជ្រាបនូវអត្ថន័យ និងសារៈសំខាន់នៃជំនួបប្រាស្រ័យមិត្តភាពលើកនេះ កងទ័ពការពារព្រំដែនខេត្ត KonTum បាន និងកំពុងពន្លឿនការត្រៀមរៀបចំទាំងខ្លឹមសារ និងវិធីសាស្រ្តអនុវត្ត។

នោះគឺជាសកម្មភាពដូចជា៖ ជំនួបពិភាក្សាមិត្តភាព; ពិធីគោរពបង្គោលព្រំដែន; ការយាមល្បាតទូទៅនិងធ្វើជាសាក្សីការយាមល្បាតជាទូទៅ; ដាំដើមឈើនៅឧទ្យានមិត្តភាពតំបន់បង្គោលព្រំដែនរវាងវៀតណាម-ឡាវ-កម្ពុជា; ការព្យាបាលដោយឥតគិតថ្លៃសំរាប់ប្រជាជននៅដំបន់ព្រំដែន; ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ; ប្រគល់អាហារូបករណ៍សំរាប់សិស្សានុសិស្សមានស្ថានភាពលំបាកជាដើម។

ពិធីគោរពបង្គោលព្រំដែន និងការយាមល្បាតរួមគ្នារវាងកងកម្លាំងការពារព្រំដែនទាំងបី នឹងប្រព្រឹត្តទៅនៅម៉ោង៧ និង៤៥នាទី ព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះគឺជាខ្លឹមសារដ៏សំខាន់មួយនៃជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវលើកដំបូង។

ខាងក្រោមនេះជារូបថតនៅក្នុងពិធីហ្វឹកហាត់រវាងកងកម្លាំងការពារព្រំដែនទាំងបីពោលគឺ៖ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន Kon Tum, កងអនុសេនាធំការពារព្រំដែន ៥៤១ (ឡាវ)៖


(យោងតាម bienphong.com ប្រែសម្រួលដោយ មិញ អាញ់)

(យោងតាម bienphong.com ប្រែសម្រួលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ