Trending now

រឿងរ៉ាវអំពីកៅអីនិងរឿងអំពីលោកប្រធានហូជីមិញដ៏មហិមាក្នុងដួងចិត្តរបស់ប្រជាជនឥណ្ឌា

14:03 | 27/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - រឿងរ៉ាវមួយដែលបានរំលឹកឡើងវិញដោយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Dy Nien (អាណត្តិ ២០០០-២០០៦) និងជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចំនួន ៥ នៅអឺរ៉ុបខាងជើង លោក Pham Ngac ដោយដំណាលរឿងជុំវិញជំនាញការទូតដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ។

លោកប្រធានហូជីមិញនិងលោកនាយករដ្ឋមន្រ្តីឥណ្ឌា J. Nehru ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាកាលពីឆ្នាំ ១៩៥៩ (រូបថត៖ TL)

លោកប្រធានហូជីមិញគឺជា“ឥស្សរជននយោបាយម្នាក់ដែលមានឥទ្ធិពលបំផុតក្នុងសតវត្សរ៍ទី ២០” មិនត្រឹមតែចំពោះប្រវត្តិសាស្ត្រជាតិប៉ុណ្ណោះទេថែមទាំងរួមចំណែកយ៉ាងធំធេងដល់ប្រវត្តិសាស្ត្រចលនាកុម្មុយនិស្តផងដែរ។ចំណុចលេចធ្លោនិងគួរឲ្យកតើសម្គាល់ សម្រាប់ការលះបង់ទាំងនោះត្រូវបានបង្ហាញក្នុងតួនាទីរបស់យុទ្ធជនកុម្មុយនិស្តអន្តរជាតិមួយចំពោះចលនាបដិវត្តឥណ្ឌា។ ក្រៅពីជំណាញខាងការទូតនយោបាយដ៏ឆ្នើម លោកប្រធានហូជីមិញក៏ត្រូវបានមិត្តភក្តិអន្តរជាតិកោតសរសើរផងដែរចំពោះជំនាញ ខាងកិច្ចការការបរទេសប្រជាជនដ៏ប៉ិនប្រសប់ដែលកម្រមានពុំខានឡើយ។ អ្នកដែលមានសំណាងធ្វើការជាមួយលោកប្រធានហូជីមិញ បានមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅពេលរៀបរាប់អំពីប្រធានហូជីមិញ។

ជាពិសេសគឺលោក Nguyen Duy Nien អតីតរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម នៅពេលដែលជាអ្នកបកប្រែសម្រាប់លោកប្រធានហូជីមិញ លោកបានមានអនុស្សាវរីយ៍គួរឱ្យចងចាំជាច្រើននៅពេលអមដំណើរទៅបំពេញទស្សនកិច្ចជាមួយលោកប្រធានហូជីមិញនៅប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៥៨។ លោកបានរំលឹកថា «ខ្ញុំបានចាប់អារម្មណ៍និងមានកិត្តិយសដ៏ជ្រាលជ្រៅសម្រាប់ខ្ញុំនៅពេលដែលអានសុន្ទរកថារបស់លោកប្រធានហូជីមិញជាលើកដំបូង ដែលត្រូវបានបកប្រែទៅជាភាសាហិណ្ឌី។ ក្នុងមីទ្ទីញនេះមានមនុស្សរាប់ម៉ឺននាក់បានចូលរួមនៅ Red Fort ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌា មិត្តភក្តិឥណ្ឌាបានធ្វើកៅអីមួយសម្រាប់លោកប្រធានហូជីមិញនៅលើវេទិកាកិត្តិយស។ កៅអីមើលទៅហាក់ដូចជា បល្ល័ង្កធំណាស់។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា J. Nehru គ្រាន់តែអង្គុយលើកៅអីធម្មតាដូចមនុស្សគ្រប់គ្នា។ នៅពេលដែលលោកនាយករដ្ឋមន្រ្តី Nehru អញ្ជើញលោកប្រធានហូជីមិញឱ្យអង្គុយលើកៅអីនោះ លោកអ៊ុំហូបានបដិសេធយ៉ាងដាច់អហង្ការ។ ឃើញដូច្នេះ លោកនាយករដ្ឋមន្រ្តី Nehru បានមានប្រសាសន៍ថា «លោកគឺជាភ្ញៀវកិត្តិយសរបស់យើងខ្ញុំ វាជាកិត្តិយសសម្រាន់យើងខ្ញុំនៅពេលដែលលោកអង្គុយលើកៅអីនេះ» ...

ដោយឃើញហេតុការណ៍នេះមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅជុំវិញទីលាននោះក៏ក្រោកឈរឡើងដើម្បីមើល។ មេដឹកនាំនៃប្រទេសទាំងពីរនៅតែបន្តអត់អោនគ្នាទៅវិញទៅមក ហើយទីចុងក្រោយគ្មាននរណាម្នាក់អង្គុយលើកៅអីធំនោះទេ។ លោកនាយករដ្ឋមន្រ្តី Nehru បានអំពាវនាវឱ្យដកកៅអីមួយចេញជំនួសកៅអីសាមញ្ញជាងនេះ។ ឃើញដូច្នេះ ប្រជាជនឥណ្ឌារាប់ម៉ឺននាក់នៅទីលាននេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថែមទាំងទះដៃនិងស្រែកកញ្ជ្រោងខ្លាំងៗថា៖“ លោកប្រធានហូជីមិញដ៏ឆ្នើមៗ!។ រឿងនេះត្រូវបានប្រជាជនឥណ្ឌាប្រាប់តៗគ្នាយ៉ាងច្រើនហើយបានក្លាយជា «រឿងព្រេង»អំពីលោកប្រធានហូជីមិញដ៏មហិមាតែម្តង ។

ក្នុងដំណើរទស្សនកិច្ចនេះក្នុងអំឡុងពេលពិធីជប់លៀងមួយដែលរៀបចំឡើងដោយលោកនាយករដ្ឋមន្រ្តី Nehru មានម្ហូបសាច់មាន់ក្នុងស្រុកដ៏ល្បីមួយ។ ប្រជាជនឥណ្ឌាហូបបាយដោយមិនប្រើស្លាបព្រានិងសម គេបរិភោគដោយប្រើម្រាមដៃប្រាំដើម្បីយកអាហារ។ សូម្បីតែរដ្ឋមន្ត្រីការបរទេសឥណ្ឌាក៏ចង់យកម្ហូបដោយដៃរបស់គាត់ដែរ។ ប៉ុន្តែនៅពិធីជប់លៀងអន្តរជាតិ គេត្រូវប្រើកាំបិត ស្លាបព្រានិងសមដើម្បីសំដែងការគួរសម។

នៅពេលសាច់មាន់ត្រូវបានដាក់ចេញភ្ញៀវឥណ្ឌាហាក់ដូចជាមិនស្គាល់ការប្រើប្រាស់កាំបិតនិងសម។ លោកប្រធានហូជីមិញពិតជាមានភាពប៉ិនប្រសប់ លោកបាននិយាយទៅកាន់លោកនាយករដ្ឋមន្រ្តី Nehru ថាសាច់មាន់បរិភោគដោយដៃគឺឱ្យមានរសជាតិឆ្ងាញ់ណាស់ បើហូបដោយស្លាបព្រានិងសមវាហាក់ដូចជាមិនសូវឆ្ងាញ់ប៉ុន្មានទេ ហើយវាប្រៀបធៀបដូចជាការជជែកគ្នាជាមួយសង្សារត្រូវឆ្លងកាត់តាមរយៈអ្នកបកប្រែនោះឡើយ។ នៅពេលដែលលោកប្រធានហូជីមិញនិយាយបែបនេះរួច មនុស្សម្នាទាំងមូលក្នុងពិធីនេះក៏សើចខ្លាំងៗហើយធ្វើឱ្យបរិយាកាសពិធីជប់លៀងដ៏សប្បាយរីករាយនិងស្និទ្ធស្នាលផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ