Trending now

សហគ្រាសនិងសហគ្រិនជានិច្ចកាលមានឋានៈពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិ

19:42 | 08/01/2021

នាពេលកន្លងមក បក្សនិងរដ្ឋបានចេញផ្សាយ សេចក្ដីសម្រេចចិត្ត គោលជំហរ និងគោលនយោបាយជាច្រើន សំដៅកែ លម្អបរិយាកាសវិនិយោគ-អាជីវកម្ម កែទម្រង់រដ្ឋបាល ជួយឧបត្ថម្ភសហ គ្រាសលើកកំពស់សមត្ថភាពប្រកួតប្រជែងដើម្បីអភិវឌ្ឍ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh ថ្លែងនៅពិធីជួបជុំ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៧ ខែមករា ថ្លែងនៅក្នុងពិធីជួបជុំជាមួយគណៈប្រតិភូ សហគ្រាសនិងសហគ្រិនជាគំរូនៃសមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានអះអាងថា សហគ្រាសនិងសហគ្រិនជានិច្ចកាល មានឋានៈដ៏ពិសេសដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នាពេលកន្លងមក បក្សនិងរដ្ឋបានចេញផ្សាយ សេចក្ដីសម្រេចចិត្ត គោលជំហរ និងគោលនយោបាយជាច្រើន សំដៅកែ លម្អបរិយាកាសវិនិយោគ-អាជីវកម្ម កែទម្រង់រដ្ឋបាល ជួយឧបត្ថម្ភសហ គ្រាសលើកកំពស់សមត្ថភាពប្រកួតប្រជែងដើម្បីអភិវឌ្ឍ។ លោកឧបនាយក រដ្ឋមន្រ្តីបានក្រើនរំលឹកថា នាពេលខាងមុខនេះ សមាគមន៍សហគ្រាសខ្នាត តូចនិងមធ្យមវៀតណាម ចាំបាច់ត្រូវឈានមុខគេក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងដំណើរការផលិតកម្ម នាំគ្រឿងម៉ាស៊ីន ឧបករណ៍បច្ចេក វិទ្យាខ្ពស់មកជំនួសឲ្យកម្លាំងពលកម្មដោយដៃ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជ មានទៅលើបរិស្ថាន ព្រមទាំងបន្តលើកកំពស់ទាំងគុណភាពនិងបរិមាណ ផលិតផល ដើម្បីមានកម្លាំងប្រកួតប្រជែងគ្រប់គ្រាន់នៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ