Trending now

វៀតណាមដាក់ចេញគោលដៅបង្កើនទំហំនាំចេញរុក្ខផលឡើងចន្លោះពី១៨ដល់២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥

15:11 | 03/12/2020

តាមនោះ វៀតណាមដាក់ ចេញគោលដៅបង្កើនទំហំនាំចេញរុក្ខផលក្នុងឆ្នាំ២០២១ឡើងចន្លោះពី១៤ ដល់១៤,៥ពាន់លានដុល្លាអាមេរិក និងចន្លោះពី១៨ដល់២០ពាន់លានដុល្លា អាមេរិកនាឆ្នាំ២០២៥។

បណ្ដាតំណាងចូលរួមសន្និសីទ។ (រូបថត៖ baonghean.vn)

នាថ្ងៃទី១ ធ្នូ នៅខេត្ត Nghe An បានប្រព្រឹត្តទៅសន្និសីទស្ដីពី “ដំណោះស្រាយជំរុញការផលិត ការកែច្នៃនិងការនាំចេញរុក្ខផលក្នុងឆ្នាំ ២០២១និងដំណាក់កាលឆ្នាំ២០២១-២០២៥”។ តាមនោះ វៀតណាមដាក់ ចេញគោលដៅបង្កើនទំហំនាំចេញរុក្ខផលក្នុងឆ្នាំ២០២១ឡើងចន្លោះពី១៤ ដល់១៤,៥ពាន់លាន ដុល្លាអាមេរិក និងចន្លោះពី១៨ដល់២០ពាន់លានដុល្លា អាមេរិកនាឆ្នាំ២០២៥។ ថ្លែងនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាលកំណត់ ឧស្សាហកម្ម កែច្នៃឈើនិងរុក្ខផលគឺជាវិស័យមុខព្រួញមួយដែលរួមវិភាគទានយ៉ាងសកម្មចូលក្នុងទំហំនាំចេញ។ វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកអំពីការផលិត ការកែច្នៃ និងការនាំចេញរុក្ខផល ព្រមទាំងឆ្ពោះទៅអភិវឌ្ឍទីផ្សារនិងកសាងពាណិជ្ជ សញ្ញាឈើវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤