Trending now

អ៊ីរ៉ង់​​ព្រមាន​​អាមេរិក​ឲ្យ​ចេះ​គិត​ផង​​បើផ្ទុះ​សង្គ្រាម​មែន​មិន​អាច​​ថាចប់​​ក៏ចប់​ភ្លាម​ទេ​

10:07 | 29/06/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

រដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់បានព្រមានទៅលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកថា លោកត្រាំពិតជាយល់ខុសដែលគិតថា សង្គ្រាមរវាងប្រទេសទាំងពីរអាចកើតឡើងរយៈពេលខ្លី ស្របពេលទីក្រុងវ៉ាស៊ីនតោនបានព្យាយាមស្វែងរកជំនួយពីណាតូប្រឆាំងអ៊ីរ៉ង់។

រដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់

រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​ទៅ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ថា លោក​ត្រាំ​ពិតជា​យល់​ខុស​ដែល​គិតថា សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​អាច​កើតឡើង​រយៈពេល​ខ្លី ស្របពេល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​ស្វែងរក​ជំនួយ​ពី​ណា​តូ​ប្រឆាំង​អ៊ីរ៉ង់​។ នៅលើ​បណ្ដាញ​ធ្វី​ត​ទ័​រលោក​ចា​វ៉ាដ សារីហ្វ​ឲ្យដឹងថា សង្គ្រាម​រយៈពេល​ខ្លី​ជាមួយ​អ៊ីរ៉ង់​ជា​រឿង​យល់ច្រឡំ​ហើយ​។ អ្នកណា​ក៏ដោយ​ដែល​ចាប់ផ្ដើម​សង្គ្រាម​នេះ មិនមែន​មានន័យថា​ពួកគេ​អាច​បញ្ចប់​បានឡើយ​។

​លោក​សារីហ្វ​ចេញ​សារ​នេះ បន្ទាប់ពី​លោក​ត្រាំ​កាលពី​ថ្ងៃ​ពុធ​និយាយថា លោក​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ ប៉ុន្ដែ​បើ​វា​ផ្ទុះ​មែន​ក៏​មិនយូរ​ដែរ​នឹង​ចប់​វិញ​ហើយ​។ លោក​ត្រាំ​បន្ថែមថា​ជម្លោះ​អាច​កើតឡើង​តាមរយៈ​ការវាយប្រហារ​តាម​អាកាស​ប៉ុណ្ណោះ នឹង​គ្មាន​វត្ដ​មាន​កងទ័ព​អាមេរិក​នៅ​លើដី​ទេ​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន លោក​ត្រាំ​ត្រូវបាន​គេ​សួរថា​អាមេរិក​អាច​នឹង​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឬ​យ៉ាងណា​។ លោក​ត្រាំ​ឆ្លើយថា​ពិតណាស់​លោក​សង្ឃឹម​មិនអាច​កើតឡើង​ទេ ប៉ុន្ដែ​អាមេរិក​ក៏ត្រូវ​ស្ថិត​លើ​គោលជំហរ​ដ៏​រឹងមាំ​បើសិនជា​មាន​អ្វីមួយ​កើតឡើង​។ វា​នឹងមិន​អាចមាន​រយៈពេល​យូរ​ទេ ហើយ​លោក​ក៏​មិន​និយាយ​ពី​ការដាក់​កងទ័ព​លើដី​ដែរ​។​

​ការកត់សម្គាល់​របស់​លោក​ដូណាល់ ត្រាំ ធ្វើ​ង​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូ​ហានី​ព្យាយាម​ទប់ស្កាត់​វិបត្ដិ​រវាង​ប្រទេស​ទាំងពីរ ដោយ​និយាយថា​ទីក្រុង​តេ​រ៉ង់​មិនដែល​ចង់​ធ្វើសង្គ្រាម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ទេ​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ភាព​តានតឹង​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់ ខណៈ​រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​ការពារជាតិ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានដាក់​សម្ពាធ​លើ​ប្រទេស​សម្ព័ន្ធមិត្ដ​ណាតូ ឲ្យចូល​រួមជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​បង្ក្រាប​អ៊ីរ៉ង់ និង​ធានា​សុវត្ថិភាព​នៃ​នាវា​ធ្វើដំណើរ​តាម​ឈូង​សមុទ្រ បន្ទាប់ពី​ផ្ទុះ​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​ក្នុងពេល​ថ្មីៗ​៕


(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ