Trending now

Techfest Mekong ២០២០៖ ទីកន្លែងប្រមូលផ្ដុំអ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត

11:09 | 23/11/2020

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសចាប់ផ្ដើមអាជីវកម្មចំនួន៦០អង្គភាព វិនិយោគិនទាំងជាតិនិងអន្តរជាតិ សហគ្រាសធំៗ សម្ព័ន្ធក្រុមហ៊ុននិងអង្គការទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្ម មូលនិធិវិនិយោគនៅក្នុងនិងក្រៅប្រទេស។

Techfest Mekong ២០២០៖ ទីកន្លែងប្រមូលផ្ដុំអ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត

នាយប់ថ្ងៃទី២១ វិច្ឆិកា នៅទីក្រុង Ben Tre ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre រៀបចំទិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ២០២០ (Techfest Mekong ២០២០)។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសចាប់ផ្ដើមអាជីវកម្មចំនួន៦០អង្គភាព វិនិយោគិនទាំងជាតិនិងអន្តរជាតិ សហគ្រាសធំៗ សម្ព័ន្ធក្រុមហ៊ុន អង្គការទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្ម និងមូលនិធិវិនិយោគជាច្រើននៅក្នុងនិងក្រៅប្រទេសទៀតផង។

នៅក្នុងក្របខ័ណ្ឌនៃទិវាបុណ្យ បានប្រព្រឹត្តទៅនូវការតាំងពិព័រណ៍ផលិតផល គម្រោងការណ៍ចាប់ផ្ដើមអាជីវកម្មដ៏លេចធ្លោនៅតំបន់ដីសណ្ដទន្លេ Cuu Long ដោយមានស្ដង់ទំនិញជាង១២០ស្តង់។ ក្រៅពីនោះ ក៏មានសកម្មភាពផ្សេងៗទៀតដូចជា សិក្ខាសាលាស្ដីពីការណែនាំ ជួយឧបត្ថម្ភសហគ្រាសចាប់ផ្ដើមអាជីវកម្មលើវិស័យកសិកម្ម ឧស្សាហកម្មដោយអនុវត្តបច្ចេកវិទ្យា៤.០ និងវេទិកាយុវជនចាប់ផ្ដើមអាជីវកម្ម។ ល៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ