Trending now

ប្រទេសថៃត្រៀមខ្លួនជាស្រេចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

13:01 | 18/06/2019 (ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធាននាយកដ្ឋានអាស៊ានចំណុះក្រសួងការបរទេសថៃ លោក Suriya Chindawongse បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ចំនួន១០ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកកចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី២៣ ខែមិថុនាខាងមុខ (រូបថត៖vietnamplus.vn)

លោក Suriya Chindawongse បន្តទៀតថាកិច្ចប្រជុំ​កំពូលអាស៊ានលើកនេះមានប្រធានបទគឺ "ការលើកកម្ពស់ទំនាក់ភាពជាដៃគូដើម្បីនិរន្តរភាព" ហើយក្រោមអធិបតីភាពរបស់ប្រទេសថៃ កិច្ចប្រជុំនេះនឹងផ្តោតសំខាន់ទៅលើចេញសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំចំពោះនិរន្តភាព រួមជាមួយផែនការសកម្មភាពមួយ ដើម្បីដោះស្រាយបញ្ហានៃការបំពុលបរិយាកាស ក៏ដូចជាពង្រាងនូវក្របខ័ណ្ឌនៃគំនិតទាក់ទងនឹងអត្ថន័យមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។

ទន្ទឹមនឹងនេះដែរ នាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ លោក Auramon Supthaweethum បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានឯកភាពគ្នាជំរុញការបញ្ចប់កិច្ចចរចារនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឯក្នុងឆ្នាំនេះតែម្តង។គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានបន្តទៀតនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ ខណៈដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀតនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធ ដែលក្នុងនោះមានវេទិកាតំបន់អាស៊ាន (ARF) ស្តីពីបញ្ហានយោបាយនិងសន្តិសុខផងដែរ៕

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR