Trending now

វៀតណាមបានបរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារដល់ការបំរុងសម្ភារៈវេជ្ជសាស្ត្រអាស៊ាន

19:46 | 14/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេនៃចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ រួមទាំងក្របខ័ណ្ឌការស្តារឡើងវិញអាស៊ាននិងការបង្កើតទុនបំរុងផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អាស៊ានផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាសយ៉ាងឱឡារិកនូវលទ្ធផលនៃការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការមេសហគមន៍អាស៊ាន ឆ្នាំ ២០២៥ និងផែនការមេនៃការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ ដែលជាក្របខ័ណ្ឌនៃការស្តារឡើងវិញអង្គការអាស៊ានទាំងមូល និងបានបង្កើតជាផ្លូវការនូវស្តុកបំរុងសម្ភារៈវេជ្ជសាស្ត្រអាស៊ានផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសសមាជិកអាស៊ាន ដៃគូអន្តរជាតិ និងអង្គការនានាដែលបានគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម - ប្រធានអាស៊ាន ២០២០ ដើម្បីទទួលបានលទ្ធផលដ៏ផ្លែផ្កាទាំងនេះ។

ក្របខ័ណ្ឌនៃការស្តារអាស៊ានទាំងមូល និងផែនការអនុវត្តន៍ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់អាស៊ានដោយផ្តោតលើ ៣ ដំណាក់កាលសំខាន់ គឺការបើកផ្សារឡើងវិញ ការស្តារសេដ្ឋកិច្ចឡើងវិញ និងស្វ័យភាព។

កាលពីមុននៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យបង្កើតស្តុកបំរុងទុកសម្ភារៈវេជ្ជសាស្ត្រអាស៊ានដើម្បីបង្កើនសមត្ថភាព ការឆ្លើយតបនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈរបស់អាស៊ានតាមរយៈការកៀងគរនិងចែកចាយឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗដូចជាម៉ាស់ការពារ ស្រោមដៃ ទឹកថ្នាំសំលាប់មេរោគ សម្លៀកបំពាក់ការពារ និង ម៉ាស៊ីនជំនួយដកដង្ហើម ជាដើម។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ មេដឹកនាំអាស៊ានបានទទួលស្គាល់ឯកសារយោង និងប្រកាសជាផ្លូវការនូវការបង្កើតស្តុកបំរុងទុកសម្ភារៈវេជ្ជសាស្ត្រអាស៊ាន។ តាងនាមឱ្យប្រទេសវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តក្នុងការបរិច្ចាគគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដែលមានតម្លៃទឹកប្រាក់ ៥ លានដុល្លារអាមេរិកដល់ស្តុកបំរុងទុកនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ