Trending now

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នឹងពិនិត្យមើលលើចំនួនឯកសារគួរឲ្យ “កំណត់ត្រា”

12:20 | 06/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀល ថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល កនាយករដ្ឋមន្រ្តីវៀតណាម លោ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើអធីបតីក្នុងកិច្ចប្រជុំមួយដើម្បីស្តាប់ក្រសួង ស្ថាប័ន និងអង្គភាពនានារាយការណ៍អំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៧ និងសន្និសីទពាក់ព័ន្ធនានាដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងបន្ទាប់ពី ១ សប្តាហ៍ទៀត។

លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀនស្វឹនភុក (Nguyen Xuan Phuc)

នៅក្នុងកិច្ចប្រជុំ របាយការណ៍ពីក្រសួងនិងស្ថាប័ននានា បានបង្ហាញថារហូតមកដល់ពេលនេះការរៀបចំសម្រាប់ព្រឹត្តិការណ៍ខាងក្រៅដ៏ធំនេះត្រូវបានបញ្ចប់ ប្រទេសវៀតណាមបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍សន្និសីទកំពូលនានាលើកទី ៣៧ របស់អាស៊ាន និងសន្និសីទពាក់ព័ន្ធនានាដោយមានការយកចិត្តទុកដាក់ ព្រមទាំងធានាសន្តិសុខនិងសុវត្ថិភាពការ ខិតខំប្រឹងប្រែងដើម្បីសំរេចគោលដៅនិងរបៀបវារៈដែលបានកំណត់នៅក្នុងបរិបទនៃការវិវឌ្ឍន៍សកលដ៏ស្មុគស្មាញនៃជំងឺCOVID-19។ កិច្ចប្រជុំដែលបានរៀបចំយ៉ាងល្អបានបង្ហាញពីតួនាទីរបស់ប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម ដែលជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អាស៊ាន ក៏ដូចជាអន្តរជាតិ ព្រមទាំងបានរួមចំណែកលើកកម្ពស់មុខមាត់និងជំហរនៃប្រទេសវៀតណាមផងដែរ។

បន្ទាប់ពីមានមតិយោបល់ពីក្រសួង ស្ថាប័ននិងអង្គភាពនានា ដែលបញ្ចប់កិច្ចប្រជុំលោកនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំជាពិសេស ក្រសួងការបរទេស ខុទ្ទកាល័យរដ្ឋាភិបាលនិងក្រសួងស្ថាប័ននានាដោយមានវិធីសាស្រ្តល្អិតល្អន់ ហើយថែមទាំងបង្ហាញពីតួនាទីជាប្រធានអាស៊ានរបស់វៀតណាមក៏ដូចជាបញ្ជាក់ពីការរៀបចំសន្និសីទដោយមានលក្ខណៈវិទ្យាសាស្ត្រ និងបង្ហាញពីចំណងសាមគ្គីភាពការទទួលខុសត្រូវ និងតួនាទីរបស់អាស៊ានចំពោះពិភពលោកផងដែរ។ លើសពីនេះទៀតកិច្ចប្រជុំកំពូលលើកនេះត្រូវបានគេរំពឹងថានឹងមានព្រឹត្កិការណ៍ប្រជុំសំខាន់ចំនួន ២០ និងឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលមានឯកសារជាង ៨០ ត្រូវបានបញ្ជូនទៅថ្នាក់ដឹកនាំ ដើម្បីទទួលការយល់ព្រម គឺជាចំនួនឯកសារច្រើនបំផុតមិនធ្លាប់មានពីមុនមក៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម