Trending now

លោកស្រី Theresa May លាលែងពីតំណែងជាប្រធានបក្សអភិរក្សនិយម ក្រោយបោះបង់តំណែងនាយករដ្ឋមន្រ្តីអង់គ្លេស

15:24 | 08/06/2019 ((ប្រែសម្រូលដោយសមុទ្រ))

យុគសម័យ - លោកស្រី Theresa May លាលែងពីតំណែងជាប្រធានបក្សអភិរក្សនិយមដោយហេតុនេះបានត្រួសត្រាយផ្លូវសម្រាប់ប្រណាំងដើម្បីស្វែងរកអ្នកស្នងដើម្បីបញ្ចប់ដំណើរការនៃការទទួលយកអង់គ្លេសចេញពីសហភាពអឺរ៉ុប។

លោកស្រី Theresa May

លោកស្រី Theresa May នៅថ្ងៃសុក្រ បានលាលែងចេញពីតំណែងជាប្រធានគណបក្ស អភិរក្សនិយមរបស់លោកស្រីជាផ្លូវការហើយ ប៉ុន្តែលោកស្រីនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស ដដែល រហូតដល់រកអ្នកជំនួសលោកស្រីបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សអភិរក្សនិយមរបស់លោកស្រី May ធ្វើឡើងតែជាង២ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រីផ្ទាល់ ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែមិនអាចយកអង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) បាន។ សមាជិកសភាបក្សអភិរក្ស និយមចំនួន១១នាក់ នឹងត្រូវប្រកួតប្រជែងគ្នាដើម្បីជំនួសតំណែងលោកស្រី May ក្នុងនាមជាប្រធាន គណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី។

មានបេក្ខជនប្រឡងប្រណាំងដោយចំហចំនួន ១១ រូបដែលមានបំណងចូលរួមក្នុងការប្រណាំងដើម្បីដឹកនាំគណបក្សអភិរក្សនិយមដែលមានន័យថាក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសផងដែរបន្ទាប់ពីថ្ងៃទី ៧ ខែមិថុនា។

សមាជិក ១២៥០០០ នាក់នៃបក្សអភិរក្សនិយមអង់គ្លេសនៅទូទាំងប្រទេសនឹងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មីហើយនឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីផងដែរនៅក្នុងខែមិថុនា។

គួរបញ្ជាក់ថាពីមុនការប្រកួតជ្រើសរើសប្រធានគណបក្សអភិរក្សនិយមនឹងត្រូវធ្វើឡើងហើយលោកស្រី May នឹងបន្តកាន់តំណែងជាប្រធានបក្សបណ្ដោះអាសន្ន រហូតដល់មេដឹកនាំថ្មី ត្រូវបានជ្រើសរើស៕

((ប្រែសម្រូលដោយសមុទ្រ))

(ប្រភពព័ត៌មាន: www.vietnamplus.vn)

((ប្រែសម្រូលដោយសមុទ្រ))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ