Trending now

ប្រទេសថៃបានទាក់ទាញដៃគូនៅក្រៅតំបន់អាស៊ានដើម្បីសាងសង់ទីក្រុងឆ្លាត

22:04 | 09/06/2019 (ហេង វុធ្ធី)

យុគ្គសម័យ - រដ្ឋាភិបាលថៃបានអនុម័តលើផែនការសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចថៃ ដើម្បីទាក់ទាញបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ានមកសហប្រតិបត្តិការនិងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាត។

ទិដ្ឋភាពនៃទីក្រុងបាងកក (រូបថត៖vietnamplus,vn)

នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចថៃសហការជាមួយក្រសួងដឹកជញ្ជូន និងក្រសួងថាមពលប្រទេសនេះ បានរៀបចំកិច្ចប្រជុំតុមូលស្តីពីបណ្តាញទីក្រុងឆ្លាតអាស៊ាន។ ផែនការនេះនឹងផ្តោតទៅលើប្រទេសដែលមានសមត្ថភាពនិងជំនាញខាងបច្ចេកវិទ្យាថ្មីដូចជា ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។ រដ្ឋាភិបាលថៃបានអនុម័តលើផែនការសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ច ដើម្បីទាក់ទាញ បណ្តាប្រទេសជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមសហការនិងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតចំណុះបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ក្នុងនោះផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃចំនួន ២៦ ក្នុងអាស៊ានរួមមានទីក្រុង Bandar Seri Begawan , banyuwangi, បាត់ដំបង, សេប៊ុង, Da Nang, ដាវ៉ៅ, ហ្សាកាតា,ហាណូយ, ហូជីមិញ, ចូហរបារូកូសូតាគី ភ្នំពេញ, សៀមរាប, សិង្ហបុរី, វៀងចន្ទ, បាងកក ជាដើម។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងសង្គមកិច្ចថៃលោក Pichet Durongkaveroj បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងឆ្លាតគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចថៃក្នុងដំណាក់កាលនាពេលបច្ចុប្បន្ន ហើយអាចជំរុញការកែលម្អវិស័យសេដ្ឋកិច្ចនិងសង្គមផងដែរ។


គួរបញ្ជាក់ថា ASCN គឺជាគំនិតផ្តួចផ្តើមមួយដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ ២០១៨ នៅសិង្ហបុរីដោយមានគោលដៅរួមគឺបង្កើតទីក្រុងឆ្លាតប្រកបដោយនិរន្តភាព ក៏ដូចជា លើកកម្ពស់គុណភាពនៃជីវិតនៅអាស៊ានតាមរយៈបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផងដែរ។ គំនិតផ្តួចផ្តើមនេះក៏មានបំណងទប់ទល់នឹងបញ្ហានគរូបនីយកម្ម ដូចជាការកកស្ទះចរាចរ គុណភាពទឹក ការបំពុលបរិយាកាស ភាពក្រីក្រ ការកើនឡើងវិសមភាព ភាពខុសគ្នានៃគុណភាពជីវិតរវាងតំបន់ជនបទនិងទីក្រុងក៏ដូជាកាធានាសន្តិសុខផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ