Trending now

ថ្នាក់ដឹកនាំពិភពលោកជួបជុំគ្នានៅប្រទេសស្វីសក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការបង្កើតអង្គការពលកម្មអន្តរជាតិ (ILO)

12:09 | 10/06/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - ថ្នាក់ដឹកនាំនៅលើពិភពជាង ៤០ រូប ក្នុងនោះរួមមានប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងចូលរួមសន្និសីទមួយដើម្បីរំលឹកខួបលើកទី ១០០ នៃការបង្កើតអង្គការពលកម្មអន្តរជាតិ (ILO) ចាប់ពីថ្ងៃទី ១០ ខែមិថុនានៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៊ីស។

អគ្គនាយកអង្គការ ILO លោក Guy Ryder (រូបថត៖ vietnamplus.vn)

តំណាងចូលរួមក្នុងសន្និសីទនេះនឹងពិភាក្សាគ្នាអំពីអនាគតនៃបញ្ហាការងារនិងការបៀតបៀនយាយីផ្លូវភេទនៅនឹងកន្លែងធ្វើការ។ សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះស្វីស ដែលនឹងអូសបន្លាយរយៈពេលសរុប ១២ ថ្ងៃ ហើយអនុម័តសេចក្តីថ្លែងការណ៍រួមមួយចំពោះបញ្ហាប្រឈមជាច្រើនផងដែរ។ គួរជម្រាបថាអង្គការពលកម្មអន្តរជាតិបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការបង្កើតអង្គការពលកម្មអន្តរជាតិនេះ។អគ្គនាយកអង្គការ ILO។

អង្គការពលកម្មអន្តរជាតិ (ILO) (រូបថត៖ ilo.org)

លោក Guy Ryder បានអះអាងថា សេចក្តីថ្លែងការណ៍នៅឆ្លៀតឱកាសខួបលើកទី ១០០ នៃការបង្កើតអង្គការពលកម្មអន្តរជាតិ នឹងត្រូវបានសង្ខេងយ៉ាងខ្លីនិងមានលក្ខណៈនយោបាយផងដែរ។ ទោះបីជាមិនមានលក្ខណៈចាប់បង្ខំនោះឡើយ ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍នេះនឹងបង្កើតក្របខ័ណ្ឌមួយសម្រាប់ ILO ព្រមទាំងសំរាប់បណ្តារដ្ឋនិយោជក សហជីព និងកម្មករនៅក្នុងទសវត្សរ៍ខាងមុខនេះផងដែរ។យោងតាមលោក Guy Rider សេចក្តីថ្លែងការណ៍នេះនឹងត្រូវឆ្លើយទៅនឹងសំណួរដែលវិស័យបច្ចេកវិទ្យាថ្មីនេះទាមទារឱ្យទីផ្សារការងារ ជាពិសេសគឺកម្មវិធីឌីជីថលដូចជា Uber ព្រមទាំងសំណួរនានាដែលដាក់ចេញដោយសារបញ្ហាបំរែបំរួលអាកាសធាតុ សាកលភាវូបនីយកម្ម និងបញ្ហាចំនួនប្រជាជនកាន់តែកើនឡើងផងដែរ។ ក្រៅពីអនុម័តលើសេចក្តីថ្លែងការនេះ បណ្តាប្រទេសក៏គ្រោងនឹងប្រកាសអនុសញ្ញាមួយ ដែលមានលក្ខណៈចាប់បង្ខំនិងផ្តល់អនុសាសន៍ជាលំអិតស្តីពីអំពើ ហឹង្សានិងការបៀតបៀនយាយីផ្លូវភេទនៅនឹងកន្លែងធ្វើការផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ