Trending now

វៀតណាមខិតខំប្រឹងប្រែងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០

10:16 | 05/11/2020

សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានចំណាយរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា) ដើម្បី ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ផែនការឆ្នាំ ២០២១ គោលដៅ និងភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០២១ - ២០២៥ ។

លោក Vu Tien Loc សមាជិកសភាខេត្ត Thai Binh (រូបថត៖ baochinhphu.vn)

ស្ដីពីស្ថានភាពសេដ្ឋកិច្ច - សង្គម ឆ្នាំ ២០២០ សមាជិក សមាជិកាសភាបានវាយតម្លៃលើលទ្ធផលអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នារបស់វៀតណាមតណាម (ពោលគឺ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង) គឺគួរ កត់សម្គាល់ណាស់។ ការព្យាករណ៍អំពីកំណើនវិជ្ជមានក្នុងឆ្នាំ ២០២០ គឺជាតួរលេខគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទកើតឡើងជំងឺកូវីដ ១៩ ផងដែរ។

ចំណុចភ្លឺជាច្រើន

គោលដៅសេដ្ឋកិច្ចសង្គមចំនួន ៨/១២ ក្នុងឆ្នាំ ២០២០ គ្រោងនឹងសម្រេចបាន ឬហួសពីផែនការ ជញ្ជីងពាណិជ្ជកម្មទំនិញក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ មានអតិរេកជិត ១៧ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្នការផ្ទុកបម្រុងរូបិយប័ណ្ណបរទេសមានចំនួនជិត ១០០ ពាន់លានដុល្លារអាមេរិក។ ទាំងនេះគឺជាចំណុចភ្លឺ ដែលត្រូវបានសមាជិកសភាទទួលស្គាល់។ គួរកត់សម្គាល់ថា វិស័យកសិ រុក្ខ ជលផលបន្តអះអាងតួនាទី ជាសរសរគ្រឹះនៃខឿនសេដ្ឋកិច្ច ខណៈដែលតម្លៃប្រាក់នាំចេញគ្រោងសម្រេចបាន ៤១ ពាន់លានដុល្លារអាមេរិក។ ទាំងនេះគឺជាកត្តាអំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍ ហើយធ្វើជាបុព្វបទ សម្រាប់ដំណាក់កាល ២០២១-២០២៥ ។ លើសពីនេះទៅទៀត ការដឹកនាំរបស់រដ្ឋាភិបាលក្នុងការកែលម្អបរិស្ថានវិនិយោគធ្វើអាជីវកម្មក៏ជាចំណុចគួរឲ្យកត់សម្គាល់ផងដែរ។ លោក Vu Tien Loc សមាជិកសភាខេត្ត Thai Binh បានឲ្យដឹងថា៖ “រដ្ឋាភិបាលបានបំផុលសកម្មភាពចំនួន ៣ ប្រកបដោយបដោយ ជោគជ័យ គឺធ្វើកំណែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយអាជ្ញាប័ណ្ណរាប់ពាន់ កាត់បន្ថយ និងធ្វើសាមញ្ញាបនីយកម្ម ៦០% នៃល័ក្ខខ័ណ្ឌធ្វើអាជីវកម្ម និងបែបបទរដ្ឋបាលសម្រាប់ការត្រួតពិនិត្យឯកទេស។ នាបច្ចុប្បន្នុនេះ រដ្ឋាភិបាលបន្តធ្វើសាមញ្ញាបនីយកម្ម ២០% នៃបទបញ្ញត្តិរដ្ឋបាលអំពីការធ្វើអាជីវកម្ម។គោលការណ៍ស្ថាបនារដ្ឋាភិបាលស្ថាបនាត្រូវបានជំរុញ ហើយដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិកក៏ត្រូវបានពន្លឿនផងដែរ។ នាបច្ចុប្បន្នុវៀតណាមកំពុងក្លាយទៅជាគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍ធុរកិច្ចអន្តរជាតិក្នុងដំណើរការសាងខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយសុវត្ថិភាពនិងមានការទទួលខុសត្រូវ”។

លោក Truong Trong Nghia សមាជិក សភាទីក្រុងហូជីមិញ (រូបថត៖ baochinhphu.vn)

ទាក់ទងនឹងការធានាសុខមាលភាពសង្គមនោះ សមាជិក សមាជិការសភាបានវាយតម្លៃខ្ពស់ចំពោះគោលដៅសំខាន់ៗជាច្រើនដូចជា ពលករមានការងារធ្វើ រកប្រាក់ចំណូល ហើយមានការអប់រំ។ លោក Vo Dinh Tin សមាជិករដ្ឋសភានៃខេត្ត Dak Nong បានឲ្យដឹងថា៖ “រចនាសម្ពន្ធ័សេដ្ឋកិច្ចតំបន់មានការផ្លាស់ប្តូរជាវិជ្ជមាន មុខមាត់ជនបទមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពលករមានការងារធ្វើ និងប្រាក់ចំណូលមានស្ថេរភាព រួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅជនបទប្រកបដោយចីរភាព អត្រាគ្រួសារក្រីក្របបន្តថយចុះជាលំដាប់ ចាប់ពី ៩,៨៨% នៅចុងឆ្នាំ ២០១៥ បានថយចុះ ៣,៧៥% នៅចុងឆ្នាំ ២០១៩ ពោលគឺជាមធ្យមក្នុងរយៈពេល ៩ ឆ្នាំបានថយចុះ ១,៥៣ %។ ប្រការនេះបានសរឲ្យឃើញការខិតខំប្រឹងប្រែងរបស់បក្ស និងរដ្ឋក្នុងរយៈពេលកន្លងទៅ”។

អនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នាយ៉ាងស្វិតស្វាញ

រាល់លទ្ធផលដែលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២០ បានសរឲ្យឃើញថា ការអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសុខមាលភាពសង្គមគឺជាជម្រើសដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាម។ លោក Truong Trong Nghia សមាជិក សភាទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ជំងឺរាតត្បាតអាចប៉ះពាល់ដល់ផែនការរបស់ប្រទេសអភិវឌ្ឍន៍ ប៉ុន្តែអាចនាំប្រទេសកំពុងអភិវឌ្ឍន៍ឈានទៅមុខ ប្រសិនបើមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ។ យើងបានដាក់ចេញដំណោះស្រាយ ផែនការធ្វើសកម្មភាពវិជ្ជមាន ក្នុងស្ថានភាពធម្មតាថ្មី ខណៈពេលដែលជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងសន្តិសុខក្រៅប្រពៃណីមានការវិវឌ្ឍកាន់តែស្មុគស្មាញ។ ទីផ្សារនាំចេញធំ ៗ របស់វៀតណាមដូចជាអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង កំពុងផ្លាស់ប្តូរបរិមាណប្រមូលទិញ និងប្រើប្រាស់ ដូច្នេះ យើងត្រូវចេះបន្សាំ។ ក្នុងរយៈពេលខាងមុខ វៀតណាមបានសម្រេចបានកំណើន អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពផងដែរ”។

ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានការប្រែប្រួលជាច្រើនចំពោះវៀតណាម និងដៃគូធំៗ របស់វៀតណាម។ ក្នុងបរិបទនេះ ការដែលវៀតណាមអាចគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ សម្រេចបានកំណើនវិជ្ជមាន ហើយធានាបានសុខមាភាពសង្គម គឺជាសមិទ្ធិផលមួយដែលមិនសូវមានប្រទេសជាច្រើនសម្រេចបានឡើយ។ លទ្ធផលទាំងនេះគឺជាបុព្វបទដ៏សំខាន់សម្រាប់វៀតណាមឆ្ពោះទៅរកគោលដៅខ្ពស់ជាងនេះនៅឆ្នាំ ២០២១ និងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR