Trending now

ពិធីបើកមហាសន្និបាតនៃទីភ្នាក់ងារសារព័ត៌មានទូទាំងពិភពលោកនៅប្រទេសប៊ុលហ្គារី

18:32 | 13/06/2019 (ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Le Quoc Minh បានអញ្ជើញចូលរួមសកម្មភាពរបស់មហាសន្និបាតនៃទីភ្នាក់ងារសារព័ត៌មាននៅទូទាំងពិភពលោកលើកទី ៦ (NAWC) ក្រោមប្រធានបទ "អនាគតនៃព័ត៌មាន" ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី ១៣ ខែមិថុនានៅរដ្ឋធានី Sofia ប្រទេសប៊ុលហ្គារី។

អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Le Quoc Minh (រូបថត៖ vietnamplus.vn)

នេះគឺជាព្រឹត្តិការណ៍សារព័ត៌មានដែលមានទ្រង់ទ្រាយធំបុតនៅលើពិភពលោកនាពេលបច្ចុប្បន្នដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសំដៅធានានូវប្រភពព័ត៌មានត្រឹមត្រូវ ស្មោះត្រង់គួរឲ្យជឿទុកចិត្តបាន ក៏ដូចជាមានភាពសត្យានុម័ត និងមនុស្សធម៌នៅក្នុងយុគសម័យនៃវិស័យផ្សព្វផ្សាយព័ត៌មានកាន់តែរីមចម្រើនយ៉ាងខ្លាំងផងដែរ។ ថ្លែងនៅក្នុង NAWC អគ្គនាយកទីភ្នាក់ងារព័ត៌មាន BTA នៃប្រទេសម្ចាស់ផ្ទះប៊ុលហ្គារីលោក Maxim Minchev បានអះអាងថាសារព័ត៌មានផ្លូវការគឺជាទីបង្អែកសំរាប់ព័ត៌មានត្រឹមត្រូវ គួរទុកចិត្តបាននៅក្នុងពិភពលោកមួយដែលពោរពេញទៅដោលការវិវត្តន៍ប្រែប្រួលយ៉ាងស្មុគ្រស្មាញដូចសព្វថ្ងៃ។ ពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័សហេតុដូច្នេះហើយ វិស័យផ្សព្វផ្សាយក៏បានធ្វើការផ្លាស់ប្តូរដ៏សំខាន់ផងដែរ។ តើការជ្រាបចូលរបស់វិស័យប្រាជ្ញាសិប្បនិម្មិត និងឥទ្ធិពលពីឌីជីថលលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងដូចម្តេចដែរ? តើត្រូវធ្វើរយ៉ាងមេចដើម្បីការពារកម្មសិទ្ធិបញ្ញា និងប្រភពព័ត៌មានថ្មីដែលនៅតែរក្សាបាននូវភាពម្ចាស់ការរបស់សារព័ត៌មាន។

ទិដ្ឋភាពនៃមហាសន្និបាតNAWC (រូបថត៖ vietnamplus.vn)

ទាំងនេះគឺជាបញ្ហាចាំបាច់ដែលនឹងត្រូវយកមកជជែកវែកញែកនៅឯ សម័យសន្និបាតនេះ។ លោក Radev ក៏បន្តថាលោកអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់គណៈចាត់តាំងនិងភាគីនានាដែលចូលរួមស្វែងរកដំណោះស្រាយវិជ្ជមានចំពោះបញ្ហាប្រឈមថ្មីទាំងនេះផងដែរ។គួរបញ្ជាក់ថាមានតំណាងជាង ២០០ នាក់មកពីអង្គការសារព័ត៌មានជាង ១០០ នឹងចូលរួមក្នុងសន្និបាត NAWC លើកទី ៦ នេះក្នុងនោះមាន ទីភ្នាក់ងារសារព័ត៌មានវៀតណាម , Reuters, AFP, AP, Kyodo, Xinhua ជាដើម។ NAWC ប្រព្រឹត្តទៅក្នុងរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែមិថុនា៕

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤