Trending now

បំផុសសកម្មភាព “ដើម្បីប្រទេសវៀតណាមដ៏ស្រស់ស្អាតនិងមានសុវត្ថិភាពសម្រាប់កុមារ“

15:52 | 02/11/2020

នេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានអំពីទិវាកុមារពិភពលោកឆ្នាំ ២០២០ របស់អង្គការ UNICEF និងរដ្ឋាភិបាលវៀតណាម។

លោក Tran Cong Binh - អ្នកជំនាញខាងសិទ្ធិកុមាររបស់អង្គការ UNICEF ប្រចាំនៅវៀតណាម ប្រគល់កូនឈើដល់កូនសិស្ស។ (រូបថត៖VOH)

ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍ «ទិវាកុមារពិភពលោក ថ្ងៃទី២០ ខែវិច្ឆិកា» សម្ព័ន្ធយុវជនទីក្រុងហូជីមិញ សហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានប្រារព្វធ្វើឡើងកម្មវិធី "ដើម្បីប្រទេសវៀតណាមដ៏ស្រស់ស្អាតនិងមានសុវត្ថិភាពសម្រាប់កុមារ" ឆ្នាំ ២០២០។ នេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានអំពីទិវាកុមារពិភពលោកឆ្នាំ ២០២០ របស់អង្គការ UNICEF និងរដ្ឋាភិបាល វៀតណាម។

យោងតាមផែនការកម្មវិធីនេះត្រូវបានរៀបចំឡើងរហូតដល់ចុងខែវិច្ឆិកាឆ្នាំ ២០២០ នៅខ័ណ្ឌ/ស្រុក ចំនួន ២៤ នៅទីក្រុងហូជីមិញ។ ជាពិសេស កម្មវិធីនេះផ្តោតសំខាន់ទៅលើការរៀបចំឱ្យកូនសិស្សមើលល្ខោនស្តីពីការឃោសនាការពារបរិស្ថាន ព្រមទាំងចូលរួមលេងល្បែងណែនាំអំពីការបែងចែកប្រភេទសំរាម និងកម្មវិធីប្រឡងគូរគំនូរស្តីពីប្រធានបទ «ឃោសនាការពារបរិស្ថាន» ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤