Trending now

លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបពិភាក្សាជាមួយអគ្គនាយកនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក

10:27 | 27/10/2020

វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ជួរមុខនិងមានបំណងបន្តអភិវឌ្ឍន៍ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយអគ្គនាយកនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក លោក Adam Boehler នាព្រឹកថ្ងៃទី ២៦ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល។លោកនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យ DFC ធ្វើការវិនិយោគទៅលើគម្រោងធំៗ ជានិមិត្តរូបសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ US EximBank ដែលមានគម្រោងបើកការវិនិយោគរបស់ខ្លួននៅវៀតណាមផងដែរ។

ទាក់ទិននឹងការកំណត់ទិសដៅនៃគោលនយោបាយរូបិយវត្ថុ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀត ណាមដាក់ចេញគោលដៅ រក្សាស្ថេរភាពហិរញ្ញវត្ថុ ដាក់កំហិតលើផលប៉ះពាល់ពីខាងក្រៅ តាមរយៈការគ្រប់គ្រងភាពបត់បែននៃឧបករណ៍គោលនយោបាយរូបិយវត្ថុ។ ទន្ទឹមជាមួយគ្នានោះ ធនាគារជាតិវៀតណាម បានគ្រប់គ្រងគោលនយោបាយអត្រាប្តូរប្រាក់ នៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយរូបិយវត្ថុទូទៅដើម្បីសម្រេចបាននូវគោលដៅគឺរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ គោលនយោបាយអត្រាប្តូរប្រាក់របស់វៀតណាមមិនមានគោលបំណងបង្កើតគុណសម្បត្តិប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិឬគាំទ្រឧស្សាហកម្មផលិតកម្មបុគ្គលទេ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអគ្គនាយក DFC ជម្រាបដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ទីភ្នាក់ងារតំណាងពាណិជ្ជកម្ម (USTR) និងទីភ្នាក់ងារផ្សេងៗទៀតរបស់អាមេរិកដើម្បីជួយវៀតណាមក្នុងការអនុវត្តផែនការសកម្មភាពឆ្ពោះទៅពាណិជ្ជកម្មប្រកបដោយតុល្យភាព ដែលត្រូវបានព្រមព្រៀងគ្នានៅដំណាច់ឆ្នាំ ២០១៩ និងមានការវាយតម្លៃដោយបរានុម័ត អំពីស្ថានភាពជាក់ស្តែងនៅវៀតណាម ដើម្បីមានកិច្ចសហប្រតិបត្តិការសមស្របទៅនឹងកិច្ចសន្យារបស់អាមេរិក ចំពោះ “ប្រទេស វៀតណាមមួយ ដ៏រឹងមាំ ឯករាជ្យភាពនិងវិបុលភាព” និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP)

ចំណែកឯអគ្គនាយក DFC លោក Adam Boehler បាននិយាយថា DFC នឹងធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសវៀតណាម។ ចូលរួមក្នុងជំនួបនេះ តំណាងក្រសួងហិរញ្ញវត្ថុអាមេរិកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយរូបិយវត្ថុនិងគោលនយោបាយប្តូរប្រាក់បរទេសរបស់ដៃគូពាណិជ្ជកម្ម និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបាន ក៏ដូចជាមានបំណងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងអាជ្ញាធរនៃប្រទេសវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤