Trending now

ប្រជាជនរាប់រយនាក់បានស្ម័គ្រចិត្តក្នុងការពង្រឹងឆ្នេរសមុទ្រ Cua Dai Hoi An

14:24 | 22/10/2020

យុគសម័យ - ទាហាន ប្រជាជន ប៉ុលិស កងទ័ពការពារព្រំដែនរាប់រយនាក់ រួមជាមួយយានយន្តបានចូលរួមក្នុងការពង្រឹងកន្លែងសំខាន់ៗ ជាច្រើននៅឆ្នេរសមុទ្រ Cua Dai ។

អស់រយៈពេលជាច្រើនថ្ងៃ ទីក្រុង Hoi An បានម្រមូល​ទាហានកងសេនាជន ប៉ូលីសនិងកងទ័ពការពារព្រំដែនរាប់រយនាករួមជាមួយយានយន្ត ដើម្បីពង្រឹងផ្នែកសំខាន់ៗជាច្រើន នៅឆ្នេរសមុទ្រ Cua Dai ។ (ទីក្រុង Hoi An ខេត្ត Quang Nam) ត្រូវបានបំផ្លាញយ៉ាងធ្ងន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

បាវផ្ទុកខ្សាប់ដែលត្រូវចាក់ឲ្យពេញ

ប្រជាជនជាច្រើនបានចូលរួមក្នុងការពង្រឹងឆ្នេរសមុទ្រ ទោះបីជាភ្លៀងកំពុងធ្លាក់

សម្រាប់ប្រជាជនទីក្រុង Hoi an ជាច្រើន ការបាក់ដីនៅឆ្នេរសមុទ្រ Cua Dai ពិតជាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស

នៅទីកន្លែងសំខាន់ចំនួន ៤ រួមមាន តំបន់ឆ្នេរខ្សាច់សម្រាប់ភ្ញៀវហែលទឹកសមុទ្រ Cua Dai បណ្តាភោជនីយដ្ឋានស្ថិតនៅតំបន់ឆ្នេរខ្សាច់សម្រាប់ភ្ញៀវហែលទឹកសមុទ្រ Cua Dai ឧទ្យានរូបសំណាក​និងតំបន់ឆ្នេរសមុទ្រនៅខាងក្រោយគណៈកម្មាធិការប្រជាជនសង្កាត់ Cam An កម្លាំងស្ម័គ្រចិត្តទាំងប្រជាជនស្រុកនិងភ្ញៀវទេសចរចូលរួមក្នុងការពង្រឹងឆ្នេរសមុទ្រ។

មនុស្សរាប់រយនាក់បានចូលរួមក្នុងការពង្រឹងឆ្នេរសមុទ្រ

គួរកត់សម្គាល់ថា នៅថ្ងៃទី ២០ និង ២១ ខែតុលា ប្រជាជនរាប់រយនាក់ យុវជននៅតំបន់ទីក្រុងនិងភ្ញៀវទេសចរបរទេសបានស្ម័គ្រចិត្តចូលរួមដោយភាពរីករាយ រួមចំណែកក្នុងការខិតខំរក្សាឆ្នេរសមុទ្រ "​រក្សាប៉ុណ្ណោះណាយកប៉ុណ្ណោះនោះ” ។

ជនបរទេសជាច្រើនក៏បានចូលរួមចំណែកក្នុងការងារនេះផងដែរ

កងកម្លាំងយោធានិងប៉ូលីសក៏បានចូលរួមផងដែរ

សូម្បីតែនៅទិវានារីវៀតណាមក៏ដោយ ក៏ស្ត្រីជាច្រើនក៏បានបូកខ្សាច់និងលីបាវខ្សាច់ដោយមិនគិតពីអាកាសធាតុខ្យល់និងភ្លៀង។ បុគ្គលនិងក្រុមជាច្រើនក៏បានគាំទ្រទឹកផឹក អាហារ…ដើម្បីបម្រើដល់កងកំលាំងដែលចូលរួមក្នុងការពង្រឹងទំនប់នេះ។

ទន្ទឹមនឹងនោះនៅលើផ្លូវ Nguyen Phan Vinh ផ្លូវ Tan Thanh ស្ថិតក្នុងសង្កាត់ Cam An អ្នកទេសចរបរទេសជាង ៥០ នាក់ភាគច្រើនជាជនជាតិអូស្រ្តាលីនិងបារាំងដែលស្នាក់នៅផ្ទះ homestay​ វីឡា រួមចំណែក​ក្នុងការពង្រឹងឆ្នេរសមុទ្រនៅក្នុងតំបន់នោះ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR