Trending now

ជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមជិត ពីអង់ហ្គោឡាឲ្យត្រឡប់មកស្រុកកំណើតវិញ

10:11 | 23/10/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho និង Van Don អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់។

ពលរដ្ឋវៀតណាមកំពុងបំពេញបែបបទនៅឯព្រលានយន្តហោះ (រូបថត៖ VNA)

គួរបញ្ជាក់ថា ថ្ងៃទី ២០ ខែតុលា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអង់ហ្គោឡា និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរអង់ហ្គោឡាដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ៣៣០ នាក់ចេញពីប្រទេសអង់ហ្គោឡាទៅត្រឡប់ស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានមនុស្សឈឺ ពលករដែលកិច្ចសន្យារផុតសុពលភាព និងករណីលំបាកពិសេសផ្សេងៗទៀត។ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអង់ហ្គោឡាបានបញ្ជូនមន្រ្តីទៅជួយប្រជាពលរដ្ឋដោយផ្ទាល់នៅឯព្រលានយន្តហោះ។

ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ខេត្ត​ Quang Ninh អ្នកដំណើរ ក្នុងការហោះហើរទាំងនេះត្រូវពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤