Trending now

ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ឈានមុខនិងយូរអង្វែងរបស់វៀតណាម

08:52 | 20/10/2020

ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម លើបណ្តាវេទិកាតំបន់និងអន្តរជាតិ ក៏ដូចជា សម្តែងការគាំទ្រចំពោះគោលជំហររបស់វៀត ណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide មកសម្តែងការគួរសម (រូបថត៖ VGP)

នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ដែលអញ្ជើញមកសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការដែលលោកនាយករដ្ឋមន្រ្តី Suga Yoshihide ជ្រើសរើសវៀតណាមជាប្រទេសដើមដំបូងសម្រាប់ដំណើរទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង ដែលបង្ហាញនូវការគោរពពិសេសចំពោះវៀតណាមនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់ជប៉ុនលើបញ្ហាសមុទ្រខាងកើត ក្នុងនោះមានការដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

ចំណែកឯលោកនាយករដ្ឋមន្រ្តី Suga Yoshihide បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពយ៉ាងសកម្មប្រកប ដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវរបស់វៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ាន ២០២០។ លោកបានអះអាងថា ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម លើបណ្តាវេទិកាតំបន់និងអន្តរជាតិ ក៏ដូចជា សម្តែងការគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងកោតសរសើរវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ នូវជំងឺរាតត្បាតកូវីដ- ១៩។ លោកបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនយកចិត្តទុកដាក់ខ្ពស់ចំពោះឋានៈរបស់វៀតណាមនៅក្នុងតំបន់និងគាំទ្រជានិច្ចនូវការអភិវឌ្ឍន៍របស់វៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR