Trending now

មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាជាលើកដំបូង បន្ទាប់ពីភាពតានតឹងតាមព្រំដែន

07:38 | 27/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ២៦ ខែឧសភា មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាតាមទូរស័ព្ទ ដែលជាកិច្ចសន្ទនាគ្នាជាលើកដំបូង ចាប់តាំងពីឧប្បត្តិហេតុនៃការតបតគ្នាទៅវិញទៅមកកាលពីខែកុម្ភៈកន្លងមក បណ្តាលឲ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត អស់រយៈពេលជាច្រើនឆ្នាំ។

មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាតាមទូរសព្ទ ដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីឧប្បត្តិហេតុនៃការតបតទៅវិញទៅមកកាលពីខែកុម្ភៈកន្លងទៅ (ប្រភព: Dawn)

នៅឯជំនួបសន្ទនាតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានអបអរសាទរសមភាគីរបស់លោក គឺលោក Narendra Modi អំពីជ័យជម្នះរបស់គណបក្សប្រជាជនឥណ្ឌា (BJP) នៅក្នុងការបោះឆ្នោតសភាជាតិឥណ្ឌានាពេលកន្លងទៅ។ ក្រសួងការបរទេសប៉ាគីស្ថានបានថ្លែងថា: “លោក Imran Khan បានសម្តែងក្តីប្រាថ្នារបស់លោក ដែលចង់ឲ្យប្រទេសទាំងពីរនឹងសម្របសម្រួលគ្នា ដើម្បីកែលំអជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នាយករដ្ឋមន្ត្រីលោក Imran Khan បានលើកឡើងថា លោកមានបំណងសហការជាមួយនាយករដ្ឋមន្ត្រី លោក Modi ក្នុងការជំរុញការអនុវត្តគោលដៅ ចក្ខុវិស័យនៃសន្តិភាព ភាពជឿនលឿននិងវិបុលភាពនៅអាស៊ីខាងត្បូង”។

ចំណែកឯសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានសង្កត់ធ្ងន់ថា ការកសាងទំនុកចិត្តនិងបរិស្ថានដែលគ្មានអំពើហឹង្សានិងអំពើភេរវកម្មគឺចាំបាច់ណាស់ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ភាពជឿនលឿននិងវិបុលភាពនៅក្នុងតំបន់។

សូមជម្រាបថា កាលពីខែកុម្ភៈ នៅក្នុងក្នុងតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌានោះ ត្រូវកើតមានឡើងការទម្លាក់គ្រាប់បែក បណ្តាលឲ្យទាហានឥណ្ឌាចំនួន ៤០ នាក់ ត្រូវស្លាប់។ ក្រុមឧទ្ទាមមួយដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានបានសារភាពថា បានបង្កឱ្យមានការបំផ្ទុះគ្រាប់បែកនេះតែម្តង។ ថ្មីៗនេះ មេដឹកនាំកំពូលទាំងពីររូបបានជួបប្រាស្រ័យទាក់ទងគ្នានៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានអបអរសាទរចំពោះសមភាគីគឺលោក Khan ដែលបានឈ្នះការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៨ ផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី
ការលើកកម្ពស់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានគោលបំណងឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថលមួយ