Trending now

អង្ករក្រអូបដំបូងបង្អស់របស់វៀតណាមត្រូវបាននាំចេញទៅសហភាពអឺរ៉ុបយោងតាមកិច្ចព្រមព្រៀង EVFTA

20:37 | 22/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទំនិញនាំចេញទៅកាន់សហភាពអឺរ៉ុប យោងតាមកិច្ចព្រមព្រៀង EVFTA ដែលមានអង្ករក្រអូបប្រភេទ Jasmine ៨៥ ចំនួន ១២៦ តោន ត្រូវបានវេចខ្ចប់តាមបែបមួយកញ្ចប់មានទម្ងន់ ១៨ គីឡូក្រាម នឹងចេញដំណើរនាំចេញនៅចុងខែកញ្ញានេះ។

អង្ករក្រអូបដំបូងបង្អស់របស់វៀតណាមត្រូវបាននាំចេញទៅសហភាពអឺរ៉ុបយោងតាមកិច្ចព្រមព្រៀង EVFTA

ថ្ងៃទី ២២ ខែកញ្ញា ខេត្តអានយ៉ាងនិងក្រុមហ៊ុនសាជីវកម្ម Loc Troi បានរៀបចំពិធីប្រកាសការនាំចេញអង្ករក្រអូបដំបូងគេទៅសហភាពអឺរ៉ុប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរុប (EVFTA) ។ ការដឹកជញ្ជូនអង្ករក្រអូបផ្កាម្លិះ៨៥ (Jasmine) ចំនួន ១២៦ តោនចំនួន ១២៦ តោនដែលបានវេចខ្ចប់ដោយយោងតាមលក្ខណៈពិសេសចំនួន ១៨ គីឡូក្រាមនឹងធ្វើដំណើរទៅកាន់ទីផ្សារអឺរ៉ុបនៅចុងខែកញ្ញា។ យោងតាមកិច្ចព្រមព្រៀងនេះ កូតាសម្រាប់ប្រទេសវៀតណាមដើម្បីនាំចេញទៅសហភាពអឺរ៉ុបគឺ ៨០.០០០ តោន / ឆ្នាំ (រាប់បញ្ចូលទាំងអង្ករចំនួន ៣០,០០០ តោនអង្ករបានកិនរួចមក ហើយមាន អង្ករចំនួន ២០.០០០ តោនមិនទាន់កិន និងមានអង្ករក្រអូប ៣០,០០០ តោន)។ ជាពិសេស សហភាពអឺរ៉ុបនឹងធ្វើសេរីភាវូបនីយកម្មចំពោះចុងអង្ករ ទាំងស្រុងដោយជួយវៀតណាមនាំចេញអង្ករប្រមាណ ១០ ម៉ឺនតោនទៅកាន់ទីផ្សារនេះក្នុងមួយឆ្នាំ។ សហភាពអឺរ៉ុប នឹងនាំយកអត្រាពន្ធដល់ ០% បន្ទាប់ពីរយៈពេល ៣-៥ ឆ្នាំសម្រាប់ផលិតផលពីអង្ករ។ ទន្ទឹមនឹងនេះ កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបង់ពន្ធដាច់ខាតលើមុខទំនិញនេះរហូតដល់ដំណាច់ឆ្នាំ ២០២១ ជាក់ស្តែងមានតម្លៃ ១៧៥ អឺរ៉ូ / តោន (២០១៩) ១៥០ អឺរ៉ូ / តោន (២០២០) និង ១២៥ អឺរ៉ូ / តោន (២០២១) ។

ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២០ ការនាំចេញអង្កររបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបសម្រេចបានជាង ១៥.៨០០ តោន គិតជាទឹកប្រាក់ប្រមាណ ៨,៥ លានដុល្លារ។ ចាប់ពីថ្ងៃទី ៤ ខែកញ្ញា ដល់ថ្ងៃទី ១៧ ខែកញ្ញា សហគ្រាសចំនួន ៦ បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រដែលមានបរិមាណអង្ករក្រអូបប្រមាណ ៤.៣០០ តោន៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR