Trending now

វៀតណាមត្រៀមខ្លួនជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព

14:09 | 15/09/2020 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃថាសកម្មភាពរក្សាសន្តិភាពគឺជាឧបករណ៍សំខាន់របស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

វៀតណាមត្រៀមខ្លួនជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែកញ្ញា កិច្ចប្រជុំតាមប្រព័ន្ធវិដែអូស្តីពីការធ្វើកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាពដោយមានការចូលរួមនិងរបាយការណ៍របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកនូវ សកម្មភាពរក្សាសន្តិភាពលោក Jean-Pierre Lacroix ។

នៅទីនេះវៀតណាមបានសន្យាត្រៀមខ្លួនជាស្រេចដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិក្នុងវិស័យថែរក្សាសន្តិភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃថាសកម្មភាពរក្សាសន្តិភាពគឺជាឧបករណ៍សំខាន់មួយរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះការចូលរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ប្រតិបត្តិការថែរក្សាសន្តិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍ដែលរួមមានគំនិតផ្តួចផ្តើមដើម្បីសកម្មភាពសន្តិភាព។

ឯកអគ្គរដ្ឋទូតបានលើកឡើងថាចំពោះការរាំងស្ទះនិងវាយប្រហារជាបន្តលើកម្លាំងរក្សាសន្តិភាព ក្រៅពីថ្កោលទោសចំពោះស្ថានភាពនេះ និងស្នើឱ្យភាគីពាក់ព័ន្ធគោរពកាតព្វកិច្ចរបស់អ្នកថែរក្សាសន្តិភាព។ លោកឯកអគ្គរដ្ឋទូតបានស្នើប្រទេសនានាត្រូវគិតគូរពីតួនាទីចំបងនិងសំខាន់បំផុតរបស់រដ្ឋដែលពាក់ព័ន្ធក្នុងប្រតិបត្តិការរក្សាសន្តិភាព ធានាឱ្យមានការពិគ្រោះយោបល់និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធក្នុងការជំរុញដំណើរការនយោបាយ។

លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ដែរថាជាងពាក់កណ្តាលនៃបេសកកម្មសកម្មមានអាយុកាលជាង ២០ ឆ្នាំមកហើយអ្នកខ្លះមានអាយុកាលជាង ៧០ ឆ្នាំមកហើយប៉ុន្តែដំណើរការសន្តិភាពនៅតែជាប់គាំងនៅឡើយហើយស្នើឱ្យមានការវាយតម្លៃលើបេសកកម្មនេះ ដោយផ្តោតលើការងារកសាងសមត្ថភាពនិងការផ្ទេរទៅប្រទេសម្ចាស់ផ្ទះគ្រប់គ្រង់ដោយខ្លួនឯង ។

លោកឯកអគ្គរដ្ឋទូតក៏បានស្នើផងដែរថាសហគមន៍អន្តរជាតិធានានូវធនធានសម្រាប់សកម្មភាពថែរក្សាសន្តិភាព។

បច្ចុប្បន្នអង្គការសហប្រជាជាតិមានបេសកកម្មរក្សាសន្តិភាពចំនួន ១៣ បេសកកម្មនយោបាយពិសេស ១៥ និងបេសកជនពិសេសសកម្មចំនួន ១១ នាក់។ កម្លាំងសកម្មសរុបនៅបេសកកម្មនយោបាយនិងរក្សាសន្តិភាពមានចំនួន ១១៥,០០០ នាក់៕

(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤