Trending now

ពិធីបើកដ៏ឧឡារិកនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) នៅទីក្រុងហាណូយ

16:20 | 08/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៨ ខែកញ្ញា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA ៤១) ដែលមានប្រធានបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប” បានបើកជាផ្លូវការ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូនៅចំណុចផ្សាយផ្ទាល់ពីរដ្ឋធានីហាណូយ និងចំណុចផ្សាយផ្ទាល់នៅឯបណ្តាប្រទេសសមាជិកអាស៊ាន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

ថ្លែងមតិបើកកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១ បានលើសច្បាស់ថានេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ៤៣ ឆ្នាំ ដែលមហាសន្និបាត AIPA ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ។ ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ នៅតែមានភាពស្មុគស្មាញដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពនយោបាយសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសទាំងអស់នៅជុំវិញពិភពលោក ហើយការរៀបចំនៃមហាសន្និបាត AIPA លើកទី ៤១ បានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរបស់សភាអមជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីជំនះការលំបាកលុបបំបាត់ការរីករាលដាលនៃជំងឺឆ្លង ព្រមទាំងឆ្ពោះទៅរកភាពរុងរឿងនិងសុភមង្គលរបស់ប្រជាជនម្នាក់ៗសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៃសហគមន៍អាស៊ាន។ ជាមួយនឹងគំនិតនោះប្រធានបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប” រួមជាមួយប្រធានបទនៃប្រធានអាស៊ានឆ្នាំ ២០២០ តំណាងឱ្យការមូលមតិគ្នា និងការឆ្លើយតបទាន់ពេលវេលារបស់ AIPA សភាជាសមាជិក AIPA សម្រាប់រដ្ឋាភិបាលនិងប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងការជំនះរាល់ការលំបាក ជំរុញចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់សហគមន៍អាស៊ានដែលមានការរីកចម្រើននិងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះប្រធានបទជាក់ស្តែងដែលមានទាំងប្រធានបទប្រធានបទដែលមានលក្ខណៈទាន់ហេតុការណ៍ បន្ទាន់ចាំបាច់ និងមានលក្ខណៈយុទ្ទសាស្ត្រជាយូរអង្វែងនឹងត្រូវបានយកមកពិភាក្សាគ្នាក្នុងមហាសន្និបាត AIPA លើកទី ៤១ នេះ។ សភានីមួយៗដែលមានតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួនគួរតែប្រកៀកស្មាគ្នាជាមួយរដ្ឋាភិបាលក្នុងការស្វែងរកគ្រប់វិធានការណ៍ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (COVID-១៩)យ៉ាង ឆាប់រហ័សដើម្បីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញប្រកបដោយស្ថិរភាពនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ានក្នុងកំឡុងពេលនិងក្រោយវិបត្តិន៍ជំងឺរាតត្បាតកូវីដ១៩។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

ថ្លែងមតិតាមប្រប័ន្ធវីដេអូក្នុងឱកាសបើកមហាសន្និបាត AIPA41 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះការរៀបចំសម័យប្រជុំ AIPA 41 តាមប្រព័ន្ធអនឡាញដោយបង្ហាញពីការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់រដ្ឋសភាវៀតណាមនិងសភានៃបណ្តាប្រទេសជាសមាជិក ក្នុងការរួបរួមគ្នាជំនះរាល់ការលំបាកឧបសគ្គ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍សហគមន៍អាស៊ានផងដែរ។ លោក Nguyen Phu Trong ក៏បានបញ្ជាក់ផងដែរថា ដោយឈរលើគោលនយោបាយកិច្ចការបរទេសបើកទូលាយ ពហុភាគីនិយមនិងធ្វើពិពិធកម្មនូវទំនាក់ទំនងអន្តរជាតិ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍វៀតណាម។ តើសហគមន៍អាស៊ានទទួលបានជោគជ័យឬអត់ភាគច្រើនពឹងផ្អែកលើការបម្រើនិងបំពេញសេចក្តីប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនដែរឬទេ។ អ្នកធ្វើគោលនយោបាយ សមាជិកសភាបានចាត់ទុកថាជាស្ពានតភ្ជាប់ក្នុងការជួយឆ្លុះបញ្ចាំងពីសំលេងនិងសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន ព្រមទាំងជួយផ្សព្វផ្សាយពីគុណតំលៃនិងគុណប្រយោជន៍របស់សហគមន៍អាស៊ានដល់ប្រជាជននិងអង្គភាពអាជីវកម្មផងដែរ។ អស់ រយៈពេល ៤៣ ឆ្នាំកន្លងមក AIPA បានលើកកម្ពស់តួនាទីរបស់ខ្លួនយ៉ាងល្អអមជាមួយនិងអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍអាស៊ាន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានមានប្រសាសន៍ថាជាងពេលណាៗទាំងអស់ ដល់ពេលដែល AIPA បន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់តួនាទីស្នូលរបស់អាស៊ានក្នុងការកែទម្រង់ស្ថាបត្យកម្មក្នុងតំបន់ព្រមទាំងជំរុញការធ្វើពហុភាគីនិយម ការធ្វើសមាហរណកម្ម និងសហប្រតិបត្តិការអន្តរជាតិ និងនីតិរដ្ឋសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់និងពិភពលោកផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc

ក្នុងឱកាសនេះ ថ្លែងក្នុងពិធីបើក AIPA 41 លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសភានិងប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលបានរួមដៃគ្នាធ្វើការសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាពសម្រាប់គោលដៅរួមរបស់អាស៊ាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា AIPA គឺជាអង្គការសំខាន់មួយនៃអង្គនីតិបញ្ញត្តិនៅក្នុងអាស៊ាន។ ក្នុងប៉ុន្មានទសវត្សកន្លងមកនេះកិច្ចសហប្រតិបត្តិការសភា AIPA បានដើរតួនាទីយ៉ាងសំខាន់ដោយសម្របសម្រួលជាមួយរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ដើម្បីបង្រួបបង្រួមនិងថែរក្សាបរិស្ថានសន្តិភាពសន្តិសុខនិងស្ថិរភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាដើម។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះប្រធានបទ AIPA 41 ក្រោមប្រធានបទ «ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប» ដោយបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការគាំទ្រយ៉ាងខ្លាំងពី AIPA និងសភាជាសមាជិករបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅរកសហគមន៍អាស៊ានដែលរួបរួមគ្នា ខ្លួនទីពឹងខ្លួន និងសម្របខ្លួនឲ្យមានប្រសិទ្ធិភាពជាមួយកាលានុវត្តភាពនិងបញ្ហាប្រឈមនានាផងដែរ។

អង្គប្រជុំចូលរួមកិច្ចប្រជុំនេះ

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអះអាងថា៖ “ទោះបីមានការលំបាកយើងខ្ញុំខិតខំអស់ពីសមត្ថភាពដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ដោយជោគជ័យ ហើយជឿជាក់ថាដោយមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលសមាជិកសភាអាស៊ាននឹងបន្តប្រកបដោយទំនុកចិត្តដើម្បីដើរលើមាគ៌ានៃការកសាងសហគមន៍ប្រកបដោយសាមគ្គីភាព ខ្លួនទីពឹងខ្លួន មានភាពស្អិតរមួតនិងការឆ្កើយតបយ៉ាងសកម្មដើម្បី សន្តិភាព វិបុលភាព និងភាពរុងរឿងដ៏ចីរកាល”៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤