Trending now

អ៊ីរ៉ង់មិនចង់ចរចាជាមួយអាមេរិកអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

19:41 | 17/05/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៦ ខែឧសភា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានមានប្រសាសន៍ថា លោកមិនយកចិត្តទុកដាក់លើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ បន្ទាប់ពីប្រធានាធិ បតីអាមេរិក លោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលហៅថាផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលទីក្រុងតេអេរ៉ង់បានចុះហត្ថលេខានាឆ្នាំ ២០១៥ ជាមួយប្រទេសមហាអំណាច ព្រមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញទៅលើទីក្រុងតេអេរ៉ង់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ១៦ ខែឧសភា លោក Zarif បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ នៅក្នុងជំនួបនោះ លោក Shinzo Abe បានសម្តែងនូវបំណងចង់ឲ្យអ៊ីរ៉ង់នឹងបន្តអនុវត្តកិច្ចព្រមព្រៀង JCPOA ព្រមទាំងអះអាងថាជប៉ុននិងអ៊ីរ៉ង់មានទំនាក់ទំនងមិត្តភាពប្រពៃណី ហើយទីក្រុងតូក្យូមានបំណងរក្សានិងបង្កើនទំនាក់ទំនងនេះផងដែរ។ រីឯខ្លួនវិញ លោក Zarif បានមានប្រសាសន៍ថាវិធានការទប់ទល់វិញរបស់អ៊ីរ៉ង់ទៅលើសហរដ្ឋអាមេរិកមិនរំលោភបំពានលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ JCPOA នោះឡើយ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR