Trending now

ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបានសន្យាបន្តគាំទ្រដល់អាស៊ាន

12:16 | 19/05/2019 (ប្រភព៖ vietnamplus.vn បកប្រែ ដោយ ហេង វុធ្ធី)

យុគ្គសម័យ - ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានសន្យាថានឹងបន្តផ្តល់អាទិភាពនានា ដើម្បីគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ ព្រមទាំងអនុវត្តន៍ឲ្យបានជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។

រូបថតឧទាហរណ៍ (vietnamplus.vn)

អ្នកសារព័ត៌មានវៀតណាមប្រចាំនៅនៅឥណ្ឌូនេស៊ីបានជូនដកស្រង់សេចក្តីជូនដំណឹងរបស់គណៈប្រតិភូវៀតណាមដែលកំពុងបំពេញបេសកកម្មនៅអាស៊ាន បានឲ្យដឹងថា នាថ្ងៃទី ១៧ ខែឧសភា កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍តំណាងនៅអាស៊ាន និងឯកអគ្គរដ្ឋទូតនៃប្រទេសជាដៃគូចំនួន ៣ ក្នុងក្របខ័ណ្ឌអាស៊ាន+៣ (រួមមានប្រទេសចិន ជប៉ុន និងកូរ៉េ) បានប្រព្រឹត្តទៅនៅទីស្នាក់ការនៃលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី)។ លោក Tran Duc Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ានក៏បានចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះបានកត់សម្គាល់នូវការវិវឌ្ឍន៍វិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន +៣ នៅលើគ្រប់វិស័យដូចជា សន្តិសុខ- នយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម ការធ្វើសមាហរណកម្មក្នុងតំបន់ និងការបង្រួមគម្លាតនៃការអភិវឌ្ឍក្នុងក្នុងរយៈពេលកន្លង មក។ ការអនុវត្តរាល់ផែនការអាស៊ាន+៣ បាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃបណ្តាប្រទេសអាស៊ាននិងតំបន់ ជាពិសេសមានគម្រោងចំនួន ១៦ នៃកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគាំទ្រដល់ការលើកស្ទួយសមត្ថភាពសម្រាប់អាស៊ានក្រោមក្របខ័ណ្ឌនៃមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ដោយមានទឹកប្រាក់ប្រមាណ១,៥ លានដុល្លារអាមេរិក បាននិងកំពុងអនុវត្តតាមកម្រិតផ្សេងៗគ្នាផងដែរ។

គួរជម្រាបថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានសន្យាថានឹងបន្តផ្តល់អាទិភាពលើប្រភពធនធាននានាដើម្បីគាំទ្រដល់អាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ប្រកបដោយជោគជ័យ ព្រមទាំងបង្រួមគម្លាតនៃការអភិវឌ្ឍន៍តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមធ្វើសមាហរណកម្មអាស៊ាន និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០១៥។ លើកពីនេះទៀត បណ្តាប្រទេសក៏ផ្ដោតលើការផ្តល់អាទិភាពក្នុងការអនុវត្តន៍គំនិតផ្តួចផ្តើមនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមក្នុងគំនិតផ្តួចផ្តើមបណ្តាញទីក្រុងឆ្លាតអាស៊ាន ព្រមទាំងឆាប់បញ្ចប់កិច្ចចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ ២០១៩ នេះផងដែរ៕

(ប្រភព៖ vietnamplus.vn បកប្រែ ដោយ ហេង វុធ្ធី)

(ប្រភព៖ vietnamplus.vn បកប្រែ ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤