Trending now

តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបើកវេទិកាតភ្ជាប់អាស៊ានលើកទី ១១

13:38 | 30/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អង្គវេទិកាទាំងឡាយបានចែករំលែកគ្នាស្តីពីវិធានការកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ១៩ (Covid-19) និងការអភិវឌ្ឍន៍ផែនការស្តារឡើងវិញឆ្ពោះទៅរកអាស៊ានដែលមានការតភ្ជាប់គ្នាយ៉ាងរលូន។

វេទិកានេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ (រូបថត៖ vov.vn)

នាថ្ងៃទី ២៨ ខែសីហា តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានដែលមានទីស្នាក់ការនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី បានរៀបចំវេទិកាតភ្ជាប់អាស៊ានលើកទី ១១។ វេទិកានេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក។ នៅក្នុងវេទិការនេះ អង្គប្រជុំបានចែករំលែកគ្នាស្តីពីវិធានការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) និងការអភិវឌ្ឍន៍ផែនការស្តារឡើងវិញឆ្ពោះទៅរកអាស៊ានដែលមានការតភ្ជាប់គ្នាយ៉ាងរលូន។

អង្គវេទិកាក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាស៊ានក្នុងការស្តារឡើងវិញនិយាយដោយឡែក និងក្នុងតំបន់និយាយរួម នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងនោះផ្តោតសំខាន់លើការវិនិយោគយុទ្ធសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមានដំណោះស្រាយឆ្លាតវៃ ធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ វិនិយោគឲ្យបានត្រឹមត្រូវក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលសំដៅរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ