Trending now

វៀតណាមបោះពុម្ពផ្សាយសៀវភៅសស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្នាំ ២០២០

14:32 | 18/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - យោងតាមអ្នកជំនាញ «សៀវភៅស» សពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមឆ្នាំ ២០២០ មិនត្រឹមតែជាឯកសារមិនត្រឹមតែចាំបាច់សម្រាប់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងការធ្វើគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឯកសារយោងមានប្រយោជន៍សម្រាប់អង្គការ បុគ្គលនៅក្នុងការស្វែងយល់អំពីទីផ្សារ និងការតំរង់ទិសសម្រាប់ការធ្វើអាជីវកម្ម។

វៀតណាមបោះពុម្ពផ្សាយសៀវភៅសស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្នាំ ២០២០

ក្នុងគោលបំណងវាយតម្លៃចំពោះប្រតិបត្តិការនៃពាណិជ្ជកម្មអេឡិកត្រូនិករបស់វៀតណាម ជាពិសេសនៅដំណាក់កាលឆ្នាំ ២០១៦-២០១៩ ដើម្បីផ្តល់ទិន្នន័យទូទៅលើវិស័យនេះ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ទើបតែបោះពុម្ពផ្សាយ «សៀវភៅស» ពាណិជ្ជកម្មអេឡិចត្រូនិ

កនិងសេដ្ឋកិច្ចឌីជីថល ឆ្នាំ ២០២០។ យោងតាមអ្នកជំនាញ «សៀវភៅស» សពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមឆ្នាំ ២០២០ មិនត្រឹមតែជាឯកសារមិនត្រឹមតែចាំបាច់សម្រាប់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងការធ្វើគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឯកសារយោងមានប្រយោជន៍សម្រាប់អង្គការ បុគ្គលនៅក្នុងការស្វែងយល់អំពីទីផ្សារ និងការតំរង់ទិសសម្រាប់ការធ្វើអាជីវកម្ម។

លោក Dang Hoang Hai ប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល បានឲ្យដឹងថាឆ្នាំ ២០១៩ គឺជាឆ្នាំដែលគូសសញ្ញានូវការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើននៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តផែនការមេ ស្តីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ដំណាក់កាលឆ្នាំ ២០១៦-២០២០ ដែលត្រូវបានអនុម័តនិងដាក់ចេញដោយនាយករដ្ឋមន្រ្តីវៀតណាម។ ​ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ (GDP សម្រេចបាន ៧,០២%) ពាណិជ្ជកម្មអេឡិចត្រូនិច បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលំហូរទំនិញនិងសេវាកម្ម ព្រមទាំងគាំទ្

រដល់អង្គភាពអាជីវកម្ម ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងការស្វែងរកឱកាសផលិតកម្ម និងអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងបដិវត្តឧស្សាហកម្មលើកទី៤ផងដែរ។ សៀវភៅពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២០ នឹងបន្តផ្តល់ទិន្នន័យនៃការស្ទង់មតិជាផ្លូវការស្តីពីស្ថានភាពនៃការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងអង្គភាពអាជីវកម្មនិយាយរួម និងសហគ្រាសនាំចេញ - នាំចេញនិយាយដោយឡែក ក៏ដូចជាស្តីអំពីស្ថានភាពនៃការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងសហគមន៍ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR