Trending now

រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាកូវីដ១៩ និងខិតខំព្យាបាលឲ្យអ្នកជំងឺ

09:17 | 20/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - "ចាំបាច់ត្រូវរកឃើញ និងព្យាបាលករណីឆ្លងជំងឺយ៉ាងរហ័ស រួមទាំងចាត់វិធានការសមស្របក្នុងការព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗផងដែរ»។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

វៀតណាមកំពុងឈានចូលដល់ដំណាក់កាលកំពូលនៃរលកជំងឺកូវីដ១៩ (Covid-19) ទី២ ដោយមានចំនួនអ្នកឆ្លងជម្ងឺ អ្នកស្លាប់និងតំបន់ដែលកើតមានជម្ងឺកំពុងកើន ឡើង។ រដ្ឋាភិបាលវៀតណាមបានសហការជាមួយគណៈកម្មការជាតិដឹកនាំការ បង្ការនិងប្រយុទ្ធប្រឆាំងកូវីដ១៩ រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីនាំចេញដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងកៀងគរ ប្រើប្រាស់គ្រប់ប្រភពធនធានប្រកប ដោយប្រសិទ្ធភាពដើម្បីអនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឲ្យបានល្អបំផុត ជាពិសេសគឺនៅតំបន់ដែលផ្ទុះជម្ងឺដូចជាទីក្រុងដាណាំងនិងខេត្តក្វាងណាម។

ជំងឺកូវីដ១៩ ធ្លាប់ត្រូវបានគេព្រមានថា មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកមានជម្ងឺប្រចាំកាយរ។ ហេតុដូច្នេះ ចាប់តាំងពីចុងខែកក្កដាឆ្នាំ២០២០ បន្ទាប់ ពីរកឃើញការផ្ទុះជម្ងឺនៅតំបន់មន្ទីរពេទ្យចំនួន៣នៅទីក្រុងដាណាំង រដ្ឋាភិបាល វៀតណាមនិងបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានកសាងហើយអនុវត្តវិធាន ការប្រយុទ្ធប្រឆាំងជម្ងឺយ៉ាងប្ដូរផ្ដាច់។

រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាកូវីដ១៩ និងខិតខំព្យាបាលឲ្យអ្នកជំងឺ

វៀតណាមកៀរគរគ្រប់ប្រភពកម្លាំងដើម្បីជួយគាំទ្រទីក្រុងដាណាំងក្នុងការប្រយុទ្ធ ប្រឆាំងជម្ងឺ

ក្រសួងសុខាភិបាលវៀតណាមបានចាត់បញ្ជូនក្រុមអ្នកជំនាញខាងសង្គ្រោះបន្ទាន់និងជម្ងឺបេះដូងនៃមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយ និងក្រុមវេជ្ជបណ្ឌិត ដែលធ្លាប់បានព្យាបាលជាសះស្បើយឲ្យអ្នកជម្ងឺទី៩១ (អ្នកបើកបរយន្តហោះជន ជាតិអង់គ្លេស) នៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញទៅកាន់ទីក្រុងដាណាំង ដើម្បីជួយគាំទ្រដល់ការព្យាបាលអ្នកជម្ងឺកូវីដ១៩មានអាការៈធ្ងន់ធ្ងរ។

ជាពិសេសគឺ បន្ទាប់ពីកត់ត្រាអ្នកជម្ងឺ Covid-19 ចំនួន៣នាក់បានស្លាប់នៅ ថ្ងៃទី១៣ សីហា ក្រសួងសុខាភិ បាលបានចាត់បញ្ជូនអ្នកជំនាញជួរមុខខាង សង្គ្រោះបន្ទាន់ ជម្ងឺឆ្លងនិងជម្ងឺបេះដូងចំនួន៣នាក់បន្ថែមទៀត ទៅកាន់តំបន់ភាគ កណ្ដាល។ ក្រៅពីនោះ បណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជ សាស្ត្រហាណូយ ក៏បានចូលរួមធ្វើរោគវិនិច្ឆ័យនិង ពិគ្រោះយោបល់តាមប្រព័ន្ធ វីដេអូ ជាមួយមន្ទីរពេទ្យរណបថ្នាក់មូលដ្ឋាននានា ដើម្បីជួយ គេក្នុងការព្យាបាល សម្រាប់អ្នកជម្ងឺកូវីដ១៩ ទៀតផង។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Truong Son បានសង្កត់ ធ្ងន់ថា មិនអាចទុកឲ្យជម្ងឺកូវីដ១៩រីករាលដាលនៅក្នុងសហគមន៍ដែលមាន បញ្ហាសុខភាពដូចនៅក្នុងមន្ទីរពេទ្យបានឡើយ។ យើងខ្ញុំបានកែសម្រួលរូបមន្តព្យាបាល៦លើករួចហើយ។ ចំពោះអ្នកជម្ងឺ កូវីដ១៩ម្នាក់ៗ ទន្ទឹមនឹងការធ្វើរោគវិនិច្ឆ័យនិងពិភាក្សាដោយផ្ទាល់តាមក្រុមៗ យើងខ្ញុំក៏បានរៀបចំការធ្វើរោគវិនិច្ឆ័យតាមប្រព័ន្ធវីដេអូរវាងអង្គភាពព្យាបាលជម្ងឺ Covid-19 ជាមួយក្រុមអ្នកជំនាញជួរមុខ និងបណ្ដាបុគ្គលិកសុខាភិបាលទៀត ផង។ ប្ដេជ្ញាចិត្តប្រមូលគ្រប់ប្រភពធនធានចាំបាច់ដើម្បីសង្គ្រោះអ្នកជម្ងឺធ្ងន់ធ្ងរនា បច្ចុប្បន្ន”។ នេះបើ យោងតាមប្រសាសន៍របស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Truong Son។

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Cho Ray មុនពេលចេញដំណើរទៅទីក្រុង Da Nang

វៀតណាមខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត រាំងស្កាត់ករណីស្លាប់

ប្រឈមនឹងរលកកូវីដ១៩ ទី២ នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសំណូមពរឲ្យផ្នែកសុខាភិបាលត្រូវកសាងនីតិវិធីដោះ ស្រាយករណីសង្ស័យឆ្លង កូវីដ១៩ឲ្យបានត្រឹមត្រូវ ដើម្បីជៀស វាងការរីករាលដាលជម្ងឺ ជាពិសេសពីក្នុងមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា រូបមន្តដ៏ល្អក្នុង ការប្រយុទ្ធប្រឆាំងជម្ងឺនោះគឺ “រកឃើញឲ្យបានឆាប់រហ័ស ធ្វើចត្តាឡីស័កឲ្យបាន ឆាប់រហ័ស ធ្វើតេស្តឲ្យបានទូលំទូលាយនិងឆាប់រហ័ស”។

លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យផ្នែកសុខាភិបាលជំរុញដំណើរការនៃការស្រាវជ្រាវថ្នាំព្យាបាល វ៉ាក់សាំង ជាពិសេសគឺកសាងរូបមន្តព្យាបាលឲ្យ មានប្រសិទ្ធភាព ជាពិសេសគឺចំពោះអ្នកជម្ងឺធ្ងន់ធ្ងរដើម្បីរាំងស្កាត់ករណីស្លាប់។ “ចំពោះករណីដែលមានអាការដូចជាក្អក ក្ដៅខ្លួន ឬរលាកផ្លូវដង្ហើម គឺត្រូវ ពិនិត្យភ្លាមមួយរំពិច។ ក្រៅពីនោះ បន្តអនុវត្តការរក្សាគម្លាតចំពោះមុខសញ្ញាដែលមានហានិភ័យខ្ពស់ ដូចជាជនចាស់ជរា អ្នកមានជម្ងឺបេះដូង អ្នកមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ដើម្បីជៀសវាងការឆ្លងជំងឺទៅលើមុខសញ្ញាទាំងនោះ"។

រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះត្រូវបានកំណត់ថា ជាដំណាក់កាលកំពូល នៃរលកកូវីដ១៩ ទី២នៅវៀត ណាម។ ហេតុដូច្នេះ រដ្ឋាភិបាលវៀតណាម ក្រសួងសុខាភិបាលរួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា កំពុងស្រុះចិត្ត គំនិតកសាងវិធីបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺនៅក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព បំផុត។ រួមជាមួយគ្នានោះ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សង្គ្រោះអ្នកជម្ងឺ Covid-19 ដ៏ធ្ងន់ធ្ងរដើម្បីកាត់បន្ថយចំនួនករណីស្លាប់ផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤