Trending now

អាស៊ាន - OECD ជំរុញកិច្ចសហប្រតិបត្តិការកំណែទម្រង់រដ្ឋបាលដើម្បីឆ្លើយតបនឹង COVID-19

16:29 | 12/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - រដ្ឋាភិបាលវៀតណាមបានបន្តអនុវត្តបែបបទគយអេឡិចត្រូនិចស្របតាមស្តង់ដារអន្តរជាតិនិងកំណែទម្រង់អធិការកិច្ចជំនាញ។

ទដ្ឋភាពនៃកិច្ចសន្និសីទ។​(ប្រភព៖ VOV)

នារសៀលថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២០ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានសហការជាមួយអង្គការសហប្រ តិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងអគ្គកុងស៊ុលអង់គ្លេសប្រចាំនៅវៀតណាមដើម្បីរៀបចំសន្និសីទអនុវត្តបទប្បញ្ញត្តិល្អអាស៊ាន - OECD លើកទី ៦ តាមអនឡាញក្រោមប្រធានបទ “កាត់បន្ថយអំរែកដើម្បីបង្កើតបទប្បញ្ញត្តិល្អប្រសើរជាង”។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃឆ្នាំដែលវៀតណាមទទួលធ្វើជាប្រ ធានអាស៊ាន ២០២០។

ថ្លែងនៅក្នុងសន្និសីទនេះ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung បានចែករំលែកបទពិសោធន៍ក្នុងការធ្វើកំណែទម្រង់បទប្បញ្ញត្តិនិងបែបបទរដ្ឋបាលមុននិងក្នុងកំឡុងពេលដំណើរការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅវៀតណាម។ អាស្រ័យហេតុនេះ ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាពជាឯកច្ឆន្ទរបស់ប្រជាជននៅទូទាំងប្រទេសវៀតណាម ពិតណាស់ថា វៀតណាមនឹងសម្រេចបានគោលដៅដើរទន្ទឹមគ្នាទាំងពីរក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនិងការស្តាររក្សាកំណើនសេដ្ឋកិច្ចឡើងវិញ។

ជាមួយនឹងវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA ឆ្នាំ ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានសន្យានឹងកិច្ចសហប្រតបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស បណ្ដាអង្គការអន្តរជាតិនិងតំបន់ដើម្បីរួមជាមួយគ្នាដោះស្រាយបញ្ហាប្រឈមរូមដូចជា ការសំរបសំរួលដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺរាតត្បាត COVID-19

សន្និសីទនេះគឺជាឱកាសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ស្វែងយល់អំពីទស្សនៈស្តីពីការកាត់បន្ថយអំរែក ឆ្ពោះទៅរកបទប្បញ្ញត្តិល្អប្រសើរជាង ក៏ដូចជាពិភាក្សាដើម្បីស្វែងរកដំណោះស្រាយកែលម្អយន្តការ គោលនយោបាយនិងបទប្បញ្ញត្តិរដ្ឋបាលនានា ដើរទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ច សង្គមផង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR