Trending now

អាមេរិក: ព្យុះសង្ឃរាបក់បោកផ្តាច់ជីវិតមនុស្សជាច្រើន

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - មនុស្សយ៉ាងហោចណាស់១៤នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីព្យុះសង្ឃរាបានវាយប្រហារលើតំបន់ភាគខាងកើតនៃរដ្ឋ Alabama សហរដ្ឋអាមេរិក។

រូបថតៈ Facebook

អាជ្ញាធរអាមេរិកបានឱ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ Lee County ជាប់ព្រំដែនរដ្ឋ Georgia កាលពីថ្ងៃអាទិត្យ ហើយអ្នករងរបួសចំនួន៤០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងតំបន់។

រូបថតៈ AP

បន្ថែមពីលើនេះ ទីភ្នាក់ងារគ្រប់ គ្រងគ្រោះមហន្តរាយនៃតំបន់ Lee County ក៏បានបញ្ជាក់ដែរថាព្យុះសង្ឃរានេះបានបង្កការខូចខាតធ្ងន់ធ្ងរផងដែរនៅក្បែរទីក្រុង Beauregard។

រូបថតៈ CNN

គួរបញ្ជាក់ថា ប្រជាជនជាង១១,០០០នាក់គ្មានអគ្គីសនីប្រើប្រាស់កាលពីល្ងាចថ្ងៃអាទិត្យ ក្នុងរដ្ឋ Alabama ខណៈច្រើនជាង ២៥,០០០នាក់គ្មានអគ្គីសនីប្រើប្រាស់ក្នុងរដ្ឋ Georgia ពោលគឺភាគច្រើននៅតំបន់ភាគខាងលិច និងខាងត្បូងរដ្ឋមួយនេះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR