Trending now

វៀតណាមបង្កើតឧបករណ៍ធ្វើតេស្តរកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ១៩ចំនួនពីរប្រកបដោយជោគជ័យ

14:10 | 01/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឧបករណ៍ធ្វើតេស្តថ្មីរកឃើញនិងធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ចំនួនពីរដែលត្រូវបាន វិទ្យា ស្ថានស្រាវជ្រាវកោសិការដើមនិងបច្ចេកវិទ្យាហ្សែន Vinmec នៃសារជីវកម្ម Vingroup (វៀតណាម) បង្កើតឡើងប្រកបដោយជោគជ័យ។

វៀតណាមបង្កើតឧបករណ៍ធ្វើតេស្តរកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ១៩ចំនួនពីរប្រកបដោយជោគជ័យ

ភាពខុសគ្នានៃឧបករណ៍តេស្ត VinKit ទាំងពីរនេះគឺស្ថិតក្នុងដំណើរការអនុវត្តរបស់វា។ នៅពេល ដែលឧបករណ៍ VinKit តេសត្តវីរុស SARS-CoV-2 RT-PCR 1.0 ប្រតិបត្តិតាមដំណើរការបច្ចេកវិទ្យា ដោយមានប្រតិកម្មដាច់ដោយឡែកពីគ្នាចំនួន ០៣ ដើម្បីបញ្ជាក់ពីលទ្ធផល រីឯឧបករណ៍តេស្ត VinKit វីរុស SARS-CoV-2 Multiplex RT-PCR បានដាក់បញ្ចូលនូវប្រតិកម្មដាច់ដោយឡែកពីគ្នាចំនួន ៣ តែមួយគត់វិញដើម្បីជួយសន្សំសំចៃផលិតផលជីវវិទ្យា រូមទាំងពេលវេលា ថ្លៃចំណាយ និង កាត់បន្ថយ ប្រតិបត្តិការនិងភាពកំហុសខាងបច្ចេកទេសផងដែរ។

លោកសាស្រ្តាចារ្យ - បណ្ឌិត Nguyen Thanh Liem នាយកវិទ្យាស្ថានស្រាវជ្រាវកោសិកាដើមនិងបច្ចេកវិទ្យាហ្សែនបានអះអាងថាការដាក់បញ្ចូលគ្នា “៣ ក្នុង ១” របស់ឧបករណ៍ VinKit SARS-CoV-2 Multiplex RT-PCR បានជួយកាត់បន្ថយយ៉ាងតិច ២/៣ នៃប្រតិបត្តិការបច្ចេកទេស កាត់បន្ថយភាពកំហុសក្នុងដំណើរការអនុវត្ត និងសន្សំសំចៃបានប្រាក់ចំណាយ ទៀតផង។ ជាពិសេសឧបករណ៍ VinKit នេះបានផលិតយ៉ាងល្បឿនទ្វេដង បើប្រៀបធៀបទៅ នឹង ឧបករណ៍ផ្សេងៗទៀតដែលមាននៅលើទីផ្សារ។ ប្រការនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង បង្ការនិង ទប់ស្កាត់ជំងឺ។ បច្ចុប្បន្ន Vinmec កំពុងអនុវត្តដំណើរការផលិតកម្មជាបន្ទាន់និងរៀបចំឯកសារដើម្បី ចុះបញ្ជីចែកចាយផលិតផលនេះឱ្យបានយ៉ាងទូលំទូលាយ។

គួរបញ្ជាក់ថាលទ្ធផលតេស្តដាច់ដោយឡែកគ្នាពីវិទ្យាស្ថានអនាម័យនិងរោគឆ្លងកណ្តាល រួមទាំង វិទ្យាស្ថានជាតិស្តីពីការផលិតវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ បានបង្ហាញថាឧបករណ៍ Vinkit ចំនួន ០២ នេះមានដំណើរការស្ថេរភាព ហើយមានលទ្ធផលគ្លីនិកស្ថិតនៅកំរិតត្រូវត្រូវ ១០០% ដែលឆ្លើយតបនឹង តម្រូវការគុណភាពស្រដៀងនឹងផលិតផលជីវសាស្ត្រដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ