Trending now

វៀតណាមបរិច្ចាគសំភារវេជ្ជសាស្ត្រដើម្បីគាំទ្រដល់បណ្តាប្រទេសអាហ្វ្រិកប្រឆាំងនឹងជំងឺកូវិដ១៩

23:52 | 30/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្រ្តីនារសៀលថ្ងៃទី ៣០ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីលោក To Anh Dung បានធ្វើជាអធិបតីពិធីប្រគល់សំភារការពារបង្ការនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាលវៀតណាមដល់ប្រទេសអាហ្រ្វិកចំនួន ៥ ប្រទេស។

វៀតណាមបរិច្ចាគសភារវេជ្ជសាស្ត្រដើម្បីគាំទ្រដល់បណ្តាប្រទេសអាហ្វ្រិកប្រឆាំងនឹងជំងឺកូវិដ១៩។ (រូបថត៖ baoquocte)

វត្ថុជំនួយរួមមានម៉ាសការពារនឹងបាក់តេរី ម៉ាសវេជ្ជសាស្រ្តនិងជីវសាស្ត្រដើម្បីធ្វើតេស្ត SARS-CoV-2 ផលិតដោយប្រទេសវៀតណាមផ្ទាល់ដែលមានតម្លៃសរុប ២៥០,០០០ ដុល្លារសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃទ្វីបអាហ្វ្រិករួមមាន៖ អាល់ហ្សេរី អង់ហ្គោឡា ម៉ូហ្សំប៊ិក នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង។

ក្នុងឱកាសនេះឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតនាពេលកន្លងមកដោយចាត់ទុកវៀតណាមជាគំរូក្នុងការបង្ការនឹងការរីករាលដាលនៃជំងឺកូវិដ១៩ និងអះអាងថានឹងសហការគ្នាយ៉ាងជិតស្និទ្ធនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមពីជំងឺកូវិដ១៩ ក៏ដូចជាការស្តារប្រទេសឡើងវិញក្រោយជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR