Trending now

ព្រះរាជទាយាទ Mohammed bin Salman យាងទៅទស្សនកិច្ចនៅអាស៊ីដើម្បីពង្រឹងសម្ព័ន្ធមិត្ត

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី១៧ខែកុម្ភៈ ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទនៃរាជវង្សអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសប៉ាគ្គីស្ថាន កន្លែងបង្អង់ដំណើរដំបូងមុននឹងដំណើរទស្សនកិច្ចដើម្បីកសាងនិងពង្រឹងសម្ព័ន្ធមិត្តជាមួយអាស៊ីផងដែរ។

នាថ្ងៃទី១៧ខែកុម្ភៈ ព្រះរាជទាយាទរបស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានអញ្ជើញមកដល់ប្រទេសប៉ាគ្គីស្ថាន កន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ី (រូបថតៈ AFP)

ព្រះអង្គម្ចាស់ Mohammed bin Salman បានយាងដំណើរទស្សនកិច្ចនៅប្រទេសប៉ាគិស្ថានចំពេលមានការតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងនៅពេលដែលឥណ្ឌានិងអ៊ីរ៉ង់បានចោទប្រកាន់ Islamabad ថា បានគាំទ្រក្រុមសកម្មប្រយុទ្ធដើម្បីធ្វើការវាយប្រហារបង្ហូរឈាមនៅលើទឹកដីប្រទេសខ្លួន ក្នុងអំឡុងពេលថ្មីៗនេះ។

តាមផែនការ មេដឹកនាំរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងស្នាក់នៅប្រទេសប៉ាគីស្ថានក្នុងរយៈពេលពីរថ្ងៃ មុននឹងយាងដំណើរទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រី Narendra Modi និងរដ្ឋមន្រ្តីប្រេងរ៉ែ Dharmendra Pradhan ។ លោកគ្រោងនឹងបញ្ចប់ដំណើរទស្សនកិច្ចនេះដោយបង្អង់ដំណើរនៅប្រទេសចិននាថ្ងៃទី ២១-២២ ខែកុម្ភៈ។ ដោយឡែក គម្រោងធ្វើដំណើរ របស់​ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យក្រោយ ត្រូវបានគេផ្តល់ព័ត៌មានថា ត្រូវលប់ចោលវិញ ដោយពុំមានការពន្យល់អ្វីទាំងអស់។

ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Bin Salman ទៅកាន់ប្រទេសអាស៊ីខាងត្បូងនិងចិនបានកើតឡើងក្រោយពេលប្រាំខែ បន្ទាប់ពីការធ្វើឃាតអ្នកកាសែត Jamal Khashoggi នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល (នៃប្រទេសតួកគី) ដោយអូសទាញនូវវិបត្តិការទូតជាច្រើន ពិសេស រវាងអារ៉ាប់ប៊ីសាអូឌីតជាមួយនឹងដៃគូលោកខាងលិច។

រូបថតរបស់ព្រះអង្គ ត្រូវបានគេព្យួរនៅតាមដងផ្លូវនៃទីក្រុង Islamabad របស់ប្រទេសប៉ាគីស្ថានដើម្បីអបអរដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអ៊ូឌី។ (ប្រភព: Samaa TV)

យោងតាមអ្នកជំនាញ ដំណើរទស្សនកិច្ចនៅអាស៊ីលើកនេះ ដែលជាសកម្មភាពការទូតដ៏ធំបំផុតរបស់ ព្រះរាជទាយាទ Bin Salman ចាប់តាំងពីព្រះអង្គបានចូលរួមកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចឈានមុខរបស់ប្រទេសកំពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍ (G20 ) នៅក្នុងប្រទេសអាហ្សង់ទីន កាលពីខែធ្នូឆ្នាំមុន ដែលជាឱកាសមួយសម្រាប់ព្រះអង្គបង្ហាញឱ្យ បស្ចិមប្រទេសដឹងថា ព្រះអង្គនៅតែមានមិត្តភក្តិជាច្រើននៅបណ្តាប្រទេសអាស៊ីទើបលេចចេញ។

អ្នកជំនាញ James M.Dorsey អ្នកវិភាគនយោបាយការបរទេសតំបន់ដើមបូព៌ា បានលើកឡើងថា ទស្សនកិច្ចទៅអាស៊ីនេះ គឺព្រះអង្គ ចង់បង្ហាញប្រាប់អឺរ៉ុបថា ព្រះអង្គមិនទាន់ទ័លច្រកទេ ព្រោះមានអាស៊ីចាំស្វាគមន៍ ក្នុងនាមជាអនាគតក្សត្រ នៃអាណាចក្រប្រេងកាត។ លោក James M.Dorsey លើកឡើងថា ទស្សនកិច្ចទៅអាស៊ីលើកទីមួយនេះ ក៏មានខ្លឹមសារសេដ្ឋកិច្ចដ៏សំខាន់​ សម្រាប់អារ៉ាប៊ីសាអូឌីត។ ជាការពិត ព្រះអង្គគម្រោងធ្វើកំណែទម្រង់សេដ្ឋកិច្ច មិនឲ្យអារ៉ាប៊ីសាអូឌីត រំពឹងតែទៅលើវិស័យប្រេងកាតតែមួយមុខ។​ អាស៊ីគឺជាកម្លាំងចលករសេដ្ឋកិច្ច ដ៏ក្លាំងបំផុត។ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងជាដើម សុទ្ធសឹងតែជាអតិថិជនទិញប្រេងកាតដ៏ធំរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសទាំងនេះ ក៏អាចក្លាយជាទីតាំងវិនិយោគថ្មី របស់អារ៉ាប៊ីសាអូឌីតដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR