Trending now

បណ្តាប្រទេសចូលរួមកិច្ចប្រជុំ EAS មានការព្រួយបារម្ភអំពីការវិវឌ្ឍន៍នៅសមុទ្រខាងកើត

11:33 | 22/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - តំណាងមកពីបណ្តាប្រទេសដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានអំពាវនាវឱ្យអាស៊ាននិងចិនអនុវត្តសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) និងព្យាយាមបញ្ចប់ការសាងសង់ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ឆាប់ៗនេះ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធានអាស៊ាន SOM វៀតណាម លោក Nguyen Quoc Dung បានអញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំ។ (ប្រភព៖ baoquocte)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) និងដៃគូ នាល្ងាចថ្ងៃទី ២០ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក​ Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាមនិងក្នុងនាមជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានអញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូរវាងមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ។

ចូលរួមក្នុងកិច្ចប្រជុំនេះមានមន្រ្តីជាន់ខ្ពស់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ាន និងដៃគូរបស់ EAS រួមមានអូស្រ្តាលីចិនឥណ្ឌាជប៉ុននូវែលសេឡង់កូរ៉េខាងត្បូងរុស្ស៊ីនិងសហរដ្ឋអាមេរិកនិងអគ្គលេខាធិការរងអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសដែលចូលរួម EAS បានបន្តបញ្ជាក់ពីសារៈសំខាន់នៃ EAS ដែលជាវេទិកាសម្រាប់មេដឹកនាំក្នុងតំបន់និងពិភាក្សាអំពីបញ្ហាយុទ្ធសាស្រ្តរបស់តំបន់ ហើយបានឯកភាពបន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិស័យសហប្រតិបត្តិការអាទិភាពនាពេលបច្ចុប្បន្នរួមមាន បរិស្ថានថាមពលអប់រំហិរញ្ញវត្ថុសុខភាពជំងឺរាតត្បាតការគ្រប់គ្រងគ្រោះមហន្តរាយការតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មសន្តិសុខស្បៀងនិងកិច្ចសហប្រតិបត្តិការលើសមុទ្រ។

ទន្ទឹមនឹងនេះ បណ្តាប្រទេសបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវិដ១៩ និងលើកកម្ពស់ការស្តារឡើងវិញប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

បណ្តាដៃគូ EAS បានអះអាងសង្កត់ធ្ងន់លើតួនាទីកណ្តាលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ដោយវាយតំលៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ របស់វៀតណាម ដែលបានសម្របសម្រួលយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិងភាពជាដៃគូដើម្បីឆ្លើយតបនឹងជំងឺកូវិដ១៩ គាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ានដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងជំងឺកូវិដ១៩ ដូចជាមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវិដ១៩ និងបំរុងសំភារវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ក្នុងតំបន់។

អាស៊ានស្នើដៃគូ EAS ជាមួយនឹងភាពខ្លាំងរបស់ខ្លួនក្នុងការជួយអាស៊ានក្នុងការបង្កើនសមត្ថភាពវេជ្ជសាស្រ្ត និងសហការយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានការផ្លាស់ប្តូរបទពិសោធន៍ការស្រាវជ្រាវការផលិតវ៉ាក់សាំងបង្ការនិង ថ្នាំព្យាបាលជំងឺកូវិដ១៩ ក៏ដូចជាការប្រឹងប្រែងរួមដើម្បីស្តារនិងរក្សាទំនាក់ទំនងសេដ្ឋកិច្ចធានានូវបណ្តាញផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោកលើកកម្ពស់ការងើបឡើងវិញកំណើនប្រកបដោយចីរភាព។

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើតប្រទេសទាំងអស់បានសង្កត់ធ្ងន់លើសារសំខាន់នៃសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។

បណ្តាប្រទេសបានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ថ្មីៗនៅតំបន់ ដែលជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាពសន្តិសុខនិងនីតិរដ្ឋនៅក្នុងតំបន់ ដោយបញ្ជាក់ពីភាពចាំបាច់ក្នុងការជំរុញការសន្ទនានិងពង្រឹងការកសាងទំនុកចិត្ត ការអត់ធ្មុត់ជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹងនិងធ្វើអោយស្មុគស្មាញដល់ស្ថានភាព កុំការធ្វើយោធាដែលមិនប្រើនិងគំរាមកំហែងការប្រើប្រាស់កម្លាំង និងដោះស្រាយ ជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្ដរជាតិក្នុងនោះរួមមាន UNCLOS ឆ្នាំ ១៩៨២ ។

បណ្តាប្រទេសបានអំពាវនាវឱ្យអាស៊ាននិងចិនអនុវត្តសេចក្តីប្រកាសនៃការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញនិងមានប្រសិទ្ធិភាព និងព្យាយាមបញ្ចប់ការសាងសង់ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិនិងត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី