Trending now

វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងចក្ខុវិស័យនៃការអភិវឌ្ឍឧស្សាហកម្មទន្លេមេគង្គ ២.០

13:35 | 18/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសវៀតណាមនឹងចូលរួមក្នុងចក្ខុវិស័យនៃការអភិវឌ្ឍឧស្សាហកម្មទន្លេមេគង្គ ២.០ លើសសរស្តម្ភទាំង ៣ រួមមាន ការតភ្ជាប់ ការផ្លាស់ប្តូរថ្មីដោយភាពច្នៃប្រឌិតលើបច្ចេកវិទ្យាឌីជីថល និង ការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា កិច្ចប្រជុំស្តីពី “កិច្ចសន្ទនារដ្ឋាភិបាល - សហគ្រាសមេគង្គ - ជប៉ុនលើកទី ១៣” និងកិច្ចប្រជុំក្រុមការងារ AMEICC លើកដំបូងស្តីពីការអភិវឌ្ឍច្រករបៀងបូព៌ា - ខាងលិចឆ្នាំ ២០២០ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ តំណាងថ្នាក់រដ្ឋាភិបាល និងធុរកិច្ចមកពីប្រទេសជប៉ុន និងបណ្តា ប្រទេសមេគង្គរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមក៏បានចូលរួម ក្នុងកិច្ចប្រជុំនេះ ផងដែរ។

កិច្ចប្រជុំទាំងនេះមានគោលបំណងផ្លាស់ប្តូរនិងវាយតម្លៃចំពោះលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្មមេគង្គជប៉ុនលើកទី ១១ និងកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១១ ដោយតំរង់ទិស ដៅរបាយការណ៍ចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ២.0 (MIDV2.0) ក្នុងគោលបំណងលើកកម្ពស់ ភាពធន់របស់សេដ្ឋកិច្ចនិងឆ្លើយតបទៅនឹងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Pham Hoang Mai ប្រធាននាយកដ្ឋានផ្នែកសេដ្ឋកិច្ចកិច្ចការបរទេសនៃ ក្រសួងផែនការនិងវិនិយោគវៀតណាមបានមានប្រសាសន៍ថាដើម្បីសម្រេចបាននូវ MIDV 2.0 លើក្រប ខ័ណ្ឌនៃសសរស្តម្ភទាំង ៣ និងផ្អែកលើអាទិភាពអភិវឌ្ឍន៍របស់ប្រទេសនានាលើការតភ្ជាប់ប្រទេសជាតិ និងការតភ្ជាប់គ្នា វៀតណាមបានផ្តល់អាទិភាពដល់ការតភ្ជាប់ចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ដ៏ទូលំទូលាយ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងវៀតណាមបានផ្តោតសំខាន់លើការតភ្ជាប់ផ្លូវគោកឆ្លងកាត់ព្រំដែន ជាមួយប្រទេសជិតខាងដូចជាឡាវនិងកម្ពុជា។ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់វិញ វៀតណាម នឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយសម្របសម្រួលជា មួយបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គដើម្បីពិចារណានិងពង្រីកការអនុវត្តគំរូច្រកចេញចូលតាម «ប្រព័ន្ធបញ្ឈរតែមួយ» នៅច្រកទ្វារព្រំដែនអន្តរជាតិ។ រីឯទាក់ទងនឹងសសរស្តម្ភនៃ SDGs លោក Pham Hoang Mai បានឲ្យដឹងថា ប្រទេសវៀតណាមមានការចាប់អារម្មណ៍ជាពិសេសក្នុងការសាងសង់និង ការអភិវឌ្ឍទីក្រុងឆ្លាតវៃដែលប្រជាជនភាគច្រើននឹងផ្តោតអារម្មណ៍នាពេលអនាគតដើម្បីធានាបាននូវជីវិតល្អបំផុតសម្រាប់ប្រជាជនផងដែរ។ លើកពីនេះទៅទៀត វៀតណាមក៏ផ្តោតសំខាន់ទៅលើសន្តិសុខ ធនធានទឹក បរិស្ថានឆ្នេរសមុទ្រ ការទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម។

លោក Pham Hoang Mai បានវាយតម្លៃថាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានបង្កបញ្ហា ប្រឈមជាសកល នៅក្នុងមហាអនុតំបន់មេគង្គរបស់បណ្តាប្រទេស ហើយនេះគឺជាបញ្ហាប្រឈមផ្ទាល់ ចំពោះជីវភាពរស់នៅរបស់ប្រជាជនដែលស្ថានភាពសេដ្ឋកិច្ចងាយរងគ្រោះខ្លាំង ហើយថែមទាំង នាំឱ្យមាន ការធ្លាក់ចុះទាំងផ្នែកផ្គត់ផ្គង់និងបបែកបំបាក់ដល់លំហូរពាណិជ្ជកម្មនិងទេសចរណ៍ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baodautu.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី