Trending now

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសត្រូវបណ្តេញចេញពីដំណែងដោយពាក់ព័ន្ធនឹង Huawei

07:23 | 03/05/2019 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - នៅថ្ងៃទី ១ ខែឧសភា កាសែត The Guardian បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson ត្រូវបានដកចេញពីតំណែងដោយសារតែមានភស្តុតាងដ៏បញ្ចុះបញ្ចូលដែលបញ្ជាក់ថា លោកត្រូវទទួលខុសត្រូវចំពោះការលេចធ្លាយព័ត៌មានពីក្រុមប្រឹក្សាសន្តិសុខជាតិអំពីការពាក់ព័ន្ធរបស់ក្រុមហ៊ុន Huawei ជាមួយបណ្តាញ 5G របស់អង់គ្លេស។

នាយករដ្ឋមន្ត្រីការពារជាតិអង់គ្លេសដែលត្រូវបណ្តេញពីដំណែង (រូបថតៈ Reuters)

យោងតាមកាសែតពោលខាងលើ ដោយបាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ថ្លែង​ថា លោកស្រី Theresa May បាន​ស្នើ​ទៅ​លោក Gavin Williamson ឲ្យ​ចាក​ចេញ​ពី​រដ្ឋាភិបាល ដោយ​លោកស្រី​បាន​បាត់​បង់​ជំនឿ​ចិត្ត​លើ​សមត្ថភាព​របស់​លោក Williamson នៅ​ក្នុង​តំណែង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ និង​ជា​សមាជិក​គណៈរដ្ឋ​មន្ត្រី។

រដ្ឋាភិបាល​អង់គ្លេស ក៏​បាន​ប្រកាស​ថា អ្នកស្រី Penny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិនឹង​ឡើង​កាន់​តំណែង​ជំនួស​លោក Williamson ហើយ​ក្លាយ​ជា​ស្ត្រី​ទី​១​ដែល​កាន់​តំណែង​រដ្ឋ​មន្ត្រី​ការពារ​ជាតិរបស់អង់គ្លេស៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR