Trending now

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីអន្តរក្រសួងស្តីពីការកសាងក្របខ័ណ្ឌនៃការស្តារឡើងវិញនូវអាស៊ានទាំងមូល

10:19 | 15/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំអន្តរវិស័យស្តីពីការបង្កើតក្របខ័ណ្ឌនៃការស្តារឡើងវិញនូវអាស៊ានទាំងមូលត្រូវបាន ធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៤ ខែកក្កដាក្រោមអធិបតីភាពលោក អនុរដ្ឋមន្រ្តីក្រសួងការ បរទេសវៀតណាម Nguyen Quoc Dung និងជាប្រធាន SOM អាស៊ាន - វៀតណាម។

អនុរដ្ឋមន្រ្តីក្រសួងការ បរទេសវៀតណាម Nguyen Quoc Dung និងជាប្រធាន SOM អាស៊ាន - វៀតណាម (រូបថត៖​ baoquocte.vn)

ផ្លាស់ប្តូរយោបល់នៅឯកិច្ចប្រជុំនេះបណ្តាប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងការរៀបចំសកម្មភាពនិងបង្កើតឱកាសសម្រាប់ស្ថាប័ននានារបស់អាស៊ាន ចូលរួមចំណែកក្នុងការផ្តល់យោបល់ដើម្បីបង្កើតឯកសារក្របខ័ណ្ឌនៃការស្តារឡើងវិញនូវអាស៊ានទាំងមូលក្រោមការដឹកនាំរបស់មេដឹកនាំអាស៊ាននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០)។

ក្នុងនាមប្រធានអាស៊ានឆ្នាំ ២០២០ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានមាន ប្រសាសន៍ថាសមាជិកក្នុងសហគមន៍អាស៊ាន ទាំងអស់សុទ្ធសឹងតែរងផលប៉ះពាល់ដោយសារការរីករាល ដាលនៃជំងឺកូវីដ១៩ រួមទាំងប្រជាជន អង្គភាពអាជីវកម្ម តំបន់មូលដ្ឋាននិងបណ្តារដ្ឋាភិបាលនានា ផងដែរ។ ហេតុដូច្នេះលោកអនុរដ្ឋមន្រ្តីបានស្នើឱ្យបង្កើតផែនការស្តារឡើងវិញ ដែលត្រូវកាធានានូវភាព ត្រឹមត្រូវសម្រាប់សមាសធាតុទាំងនេះ។ លោកអនុរដ្ឋមន្រ្តីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ល្អ បំផុតដើម្បីជួយឲ្យប្រជាជនឱ្យយកឈ្នះលើការលំបាកដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃ កូវីដ១៩ ដោយឈរលើស្មារតី «សហគមន៍ឆ្ពោះទៅរកប្រជាជននិងយកប្រជាជនជាមជ្ឈភាព»ផងដែរ។

សម្រាប់អង្គភាពអាជីវកម្ម លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឱ្យស្តាប់សេចក្តីប្រាថ្នារបស់ សហគមន៍ធុរកិច្ច ជាពិសេសសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ មូលដ្ឋានដែលរងផលប៉ះពាល់យ៉ាងខ្លាំងដូចជាវិស័យទេសចរណ៍ អាកាសចរណ៍ សេវាកម្ម សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ព្រមទាំងផ្តល់កញ្ចប់ឧបត្ថម្ភគាំទ្រថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បី ជំរុញពាណិជ្ជកម្មនិង វិនិយោគក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនេះដែរ ការទទួលយកបាននូវមតិយោបល់នៅឯកិច្ចប្រជុំនេះ សេចក្តីព្រាងស្តីពីក្របខ័ណ្ឌនៃការស្តារឡើងវិញនូវអាស៊ានទាំងមូល នឹងបន្តបំពេញបន្ថែមទៀតនាពេល ខាងមុខហើយដាក់ជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានដើម្បីអនុម័តនៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៧ នៅខែ វិច្ឆិកាឆ្នាំ ២០២០៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤