Trending now

ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

08:19 | 07/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ៖ យោងតាមកាសែត Wall Street Journal កាលពីថ្ងៃទី ៥ ខែឧសភាបានផ្សាយថា ប្រទេសចិនកំពុងពិចារណាលុបចោលកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅក្នុង សប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមកំហែងដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន។

ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក (រូបថត៖ ​Baotintuc)

ព័ត៌មាននេះត្រូវបានផ្សាយបន្ទាប់ពី លោក Trump បានប្រកាសនៅលើបញ្តាញសង្គម Twitter ថា កំរិតពន្ធលើទំនិញនាំចូលពីប្រទេសចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពី ១0% ទៅ ២៥% នៅថ្ងៃទី ១០ ខែឧសភា ព្រមទាំងគំរាមកំហែងថានឹងយកពន្ធ ២៥% លើទំនិញផ្សេងៗដែលមានទឹកប្រាក់ចំនួន ៣២៥ ពាន់លានដុល្លាររបស់ប្រទេសនេះនាពេលឆាប់ៗផងដែរ។ យោងតាមផែនកា គណៈប្រតិភូចិនដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែឧសភា ដើម្បីចាប់ផ្តើមជុំចរចារពាណិជ្ជកម្មថ្មី។ ក្នុង បរិបទនេះ ការព្រមានរបស់លោក Trump បានចាត់ទុកជា "កាលកំណត់ចុងក្រោយ" ថ្មី ហើយដាក់សម្ពាធខ្លាំងលើទីក្រុងប៉េកាំង។ ទង្វើរនេះបានធ្វើឱ្យមានការពិបាកសំរាប់ប្រទេសទាំងពីរឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយរយៈពេលច្រើនខែកន្លងទៅផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ