Trending now

យុទ្ធសាស្ត្រប្រឆាំងនឹង COVID-19 ប្រកបដោយប្រសិទ្ធភាពបានជួយឱ្យវៀតណាមងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយជំងឺរាតត្បាតសកល

14:07 | 04/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ គេហទំព័ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចុះផ្សាយអត្ថបទមួយដែលទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។

គំរូប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់វៀតណាមត្រូវបានចាត់ទុកថាទទួលបានជោគជ័យ

យោងតាម ​​IMF បានឱ្យដឹងថា ចាប់ពីពេលដែល COVID-19 បានផ្ទុះឡើង វៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសងាយរងគ្រោះមួយដែលមានព្រំដែនវែងនិងពាណិជ្ជកម្មទូលំទូលាយជាមួយប្រទេសខាងក្រៅ ខណៈពេលដែលមានប្រជាជនក្រាស់និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រមានកំណត់។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមមានវិធានការយ៉ាងម៉ឺងម៉ាត់និងទាន់ពេលវេលា។

ភ្លាមៗបន្ទាប់ពីចិនបានរាយការណ៍ជាផ្លូវការទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺរលាកសួតមិនធម្មតាមួយចំនួនកាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ វៀតណាមបានបញ្ចប់ការវាយតម្លៃហានិភ័យសុខភាពនៃជំងឺនេះ។

នាថ្ងៃទី ២១ ខែមករា ក្រសួងសុខាភិបាលវៀតណាមបានផ្សព្វផ្សាយការណែនាំសម្រាប់ការបង្ការនិងការរកឃើញជំងឺរាតត្បាត។ នៅចុងខែមករា វៀតណាមបានចេញផែនការឆ្លើយតបថ្នាក់ជាតិនិងបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្តីពីការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត។ នេះគឺជាចំណុចសំខាន់ដើម្បីសំរបសំរួលសកម្មភាពនិងទំនាក់ទំនងរវាងបណ្ដាភាគីពាក់ព័ន្ធនៅថ្នាក់រដ្ឋបាលផ្សេងៗគ្នា។

វិធានការគ្រប់គ្រងយ៉ាងតឹងរឹងត្រូវបានអនុម័តជាបណ្តើរៗ រួមមានការស្កេនសីតុណ្ហភាពនៅអាកាសយានដ្ឋាន រក្សាគម្លាតសង្គម បញ្ឈប់អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូល និងអនុវត្តការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃសម្រាប់រាល់មនុស្សដែលមកពីបរទេស បិទសាលារៀនជាបណ្តោះអាសន្ននិងបោះបង់ចោលព្រឹត្តិការណ៍សាធារណៈ។

ការពាក់ម៉ាស់នៅតាមទីសាធារណៈគឺជាបទប្បញ្ញត្តិចាំបាច់ សូម្បីតែមុនពេលការណែនាំរបស់អង្គការសុខភាពពិភពលោក។

ប្រជាជនត្រូវបានលើកទឹកចិត្តឱ្យលាងដៃនៅតាមកន្លែងធ្វើការ កន្លែងសាធារណៈនិងអាគារផ្ទះល្វែង។ មុខរបរដែលមិនចាំបាច់ត្រូវបានបិទជាបណ្តោះអាសន្ន ហើយបទបញ្ជារឹតបន្តឹងការធ្វើដំណើរត្រូវបានអនុវត្តយ៉ាងតឹងរឹងនៅទូទាំងប្រទេសក្នុងរយៈពេល ៣ សប្តាហ៍ដើមខែមេសា។

យុទ្ធសាស្ដ្រទប់ស្កាត់ជំដែលមានចំណាយទាបរបស់វៀតណាមបានបង្ហាញឱ្យឃើញថា មានប្រសិទ្ធិភាពនៅពេលដែលមានតែជាង ៣៥០ ករណីឆ្លង COVID-19 ហើយមិនមានអ្នកស្លាប់ឡើយក្នុងចំនួនប្រជាជនជិត ១០០ លាននាក់នោះទេ។

ប្រទេសវៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងនៅលើពិភពលោកដែលលុបចោលការរឹតត្បិតក្នុងស្រុកស្ទើរតែទាំងអស់។

ក្រៅពីនេះ យោងតាម ​​IMF ការបើកចំហនិងតម្លាភាពក៏ជាកត្តាសំខាន់ផងដែរដើម្បីនាំមកនូវជោគជ័យដល់វៀតណាម។ ចាប់តាំងពីដំបូង ប្រព័ន្ធផ្សព្វផ្សាយមានតម្លាភាពអំពីវីរុស SARS-CoV-2 ដែលបណ្តាលឱ្យ Covid-19 និងយុទ្ធសាស្ត្របង្កាតទប់ស្កាត់នឹងជំងឺរាតត្បាតរបស់រដ្ឋ។

IMF បានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមអាចត្រូវបានកំណត់ដោយបទពិសោធន៍របស់ខ្លួនក្នុងការគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត SARS ក្នុងឆ្នាំ ២០០៣។

បណ្តាញព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពរបស់វៀតណាមក៏បានជួយប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងល្អ ហើយនេះជាមេរៀនសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ IMF ក៏បាននិយាយផងដែរថា យុទ្ធសាស្រ្តបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាពនឹងជួយឱ្យវៀតណាមស្តារសេដ្ឋកិច្ច-សង្គមឡើងវិញឱ្យបានលឿនក្រោយជំងឺរាតត្បាតសកលនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ