Trending now

គ្រប់គ្រងលើការចេញចូលវៀតណាមសម្រាប់អ្នកដំណើរដោយយានយន្តយោធានិងសន្តិសុខដែលចេញចូលទឹកដីវៀតណាម

13:17 | 03/07/2020

រដ្ឋាភិបាលវៀតណាម ទើបតែចេញក្រឹត្យមួយស្តីពីការគ្រប់គ្រងលើការចេញចូលវៀតណាមចំពោះអ្នកដំណើរតាមយានយន្តយោធានិងសន្តិសុខ ដែលចេញចូល ប្រទេសវៀតណាម ដើម្បីបំពេញភារកិច្ចខាងការពារជាតិនិងសន្តិសុខ។

អ្នកដំណើរកំពុងបំពេញបែបបទនៃការចេញចូលប្រទេសវៀតណាម (រូបថត៖ Vnanet)

តាមនោះ យោងតាមគោលការណ៍ ការគ្រប់គ្រងការចេញចូលប្រទេសវៀតណាមត្រូវតែគោរពយ៉ាងតឹងរឹងស្របតាមច្បាប់ស្តីពីការចេញ-ចូលដោយធានានូវការសម្ងាត់ ឆាប់រហ័ស ទាន់ពេលវេលានិងត្រឹមត្រូវ។ យានយន្តដឹកជញ្ជូនកម្មាភិ បាល និងយុទ្ធជនដែលចេញចូលទឹកដីវៀតណាម ដើម្បីបំពេញភារកិច្ចការពារ ប្រទេស និងសន្តិសុខ ត្រូវតែអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាមស្តីពីការចេញចូលប្រទេសតាមជើងអាកាស ជើងទឹក ជើងគោក ផ្លូវដែក ក៏ដូចជា សន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ដែលសាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសហត្ថលេខីផងដែរ។

ទាក់ទងនឹងការគ្រប់គ្រងការចេញចូលចំពោះអ្នកដំណើរដែលធ្វើដំណើរលើយានយន្តយោធានិងសន្តិសុខ ដែលចេញចូលទឹកដីវៀតណាម ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធ និងធ្វើហាត់សម ក្នុងរយៈពេលយ៉ាងហោចណាស់ ៤៨ ម៉ោងមុនពេលចេញពីប្រទេសវៀតណាម នោះស្ថាប័នមានសមត្ថកិច្ចត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីផែនការ ពេលវេលា ទីតាំង ផ្លាកលេខយានយន្ត និង ឯកសារចេញចូលរបស់អ្នកដំណើរដែលធ្វើដំណើរលើយានយន្តនោះដែលចេញចូលប្រទេសវៀតណាម ដើម្បីបំពេញភារកិច្ចខាងការពារជាតិនិងសន្តិសុខ ជូនទៅកាន់ស្ថាប័នថ្នាកលើរបស់អង្គភាពគ្រប់គ្រងអន្តោប្រវេសន៍ (ចំណុះមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍ វៀតណាម) ដើម្បីបញ្ជាដឹកនាំអង្គភាពគ្រប់គ្រងអន្តោប្រវេសន៍ឱ្យអនុវត្តផងដែរ។ ក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រូវមានភាពម៉ឺងម៉ាត់ រហ័សរហួន និងម៉ឺងម៉ាត់ជាងមុន ក្នុងការប្រកាសសង្គ្រាមប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពិនិត្យ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទីក្រុងហូជីមិញ
ខេត្តនិញប៊ិញបានចល័តកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដោយត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ EC លើកទី ៥
នាវានេសាទ 100% ត្រូវបានចុះបញ្ជីនៅលើ VNFishbase
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)