Trending now

ប្រទេសវៀតណាមត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស

13:19 | 03/07/2020

កាលពីថ្ងៃទី២ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយរបស់ក្រសួងនេះនៅទីក្រុងហាណូយថា របាយការណ៍នៃអំពើជួញដូរមនុស្សឆ្នាំ ២០១៩ ពីក្រសួងការបរទេស សហរដ្ឋអាមេរិកមិនបានបង្ហាញនូវគោលបំណង និងឆ្លុះបញ្ចាំងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសវៀតណាមនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

រដ្ឋាភិបាលវៀតណាមគាំទ្រការធ្វើចំណាកស្រុកដោយស្របច្បាប់ មានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ហើយបានប្តេជ្ញាចិត្តក្នុងការដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ និងអំពើជួញដូរមនុស្ស។ លោកស្រីបាននិយាយថា វាត្រូវបានផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗទៅលើបញ្ហានេះ។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤០២/QD-TTg ចុះថ្ងៃទី២០ ខែមីនា ដោយបានចេញនូវផែនការដើម្បីអនុវត្តការបង្រួបបង្រួមជាសកលសម្រាប់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងទៀងទាត់ ដែលបានរៀបចំឡើងក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិដែលមានវិធានការទូលំទូលាយ និងវិធានការរួមដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើចំណាកស្រុក និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជន ចំណាកស្រុក៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR