Trending now

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh៖ អាស៊ានចាំបាច់ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាប្រឈម

15:58 | 24/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានបានធ្វើឡើង។ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា វិបត្តិមកពីជំងឺ Covid-19 បានធ្វើឱ្យកិច្ចប្រជុំមិនអាចធ្វើឡើងដោយផ្ទាល់ដូចដែលបានគ្រោងទុក។ ទោះយ៉ាងណានេះនឹងមិនប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសក្នុងការជំរុញរបៀបវារៈអាទិភាពនៅក្នុងកិច្ចប្រជុំនេះទេ។

ក្នុងបរិបទដែលរោគរាតត្បាត Covid-19 មិនបានបង្ហាញសញ្ញានៃការថយចុះទេ អាស៊ានប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែក៏មានឱកាសជាច្រើនផងដែរ។ ដូច្នេះបណ្តាប្រទេសអាស៊ាននៅតែបន្តឆ្ពោះទៅកាន់គោលដៅកសាងសហគមន៍អាស៊ាន ២០២៥ ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសអាស៊ាននឹងពង្រឹងកិច្ចសហប្រតិបត្តិការ ជួយគាំទ្រគ្នាទៅវិញទៅមកនិងដោះស្រាយបញ្ហាប្រឈមរួម ទាំងបញ្ហា Covid-19 ដើម្បីការពារប្រជាជននិងកាត់បន្ថយផលប៉ះពាល់ដែលមកពីការរាតត្បាតទៅលើជីវិត សេដ្ឋកិច្ច សង្គមក្នុងតំបន់។ កិច្ចខិតខំទាំងនេះបានជួយប្រទេសអាស៊ានទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។

ប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ។ (រូបថត៖ VOV)

ទោះយ៉ាងណាលោក Pham Binh Minh បានព្រមានថា ស្ថានភាពក្នុងតំបន់និងពិភពលោកនៅតែមានភាពស្មុគស្មាញខ្លាំង ដោយសារតែការប្រកួតប្រជែងគ្នាដោយខ្លាំងនៃប្រទេសធំ ៗ ការកើនឡើងនៃការរើសអើងនិយមបានបង្កឱ្មនុស្សជាច្រើន ដែលប៉ះពាល់យ៉ាងអវិជ្ជមានទៅលើសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ក្នុងបរិបទនេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានរំពឹងថា តាមរយៈកិច្ចប្រជុំនេះ គណៈប្រតិភូនឹងផ្តោតលើការពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញអាទិភាពរួម ពិសេសគឺ បញ្ហាដែលបណ្តាប្រទេសក្នុងតំបន់និងជុំវិញពិភពលោកដែលកំពុងចាប់អារម្មណ៍ ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR