Trending now

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានលើកឡើងអំពីបញ្ហាសមុទ្រខាងកើតក្នុងកិច្ចប្រជុំ ថ្នាក់រមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន

14:31 | 15/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អញ្ជើញចូលរួមកិច្ចប្រជុំតាមអនឡាញសម្រាប់ថ្នាក់មន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) គណៈប្រតិភូបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ (Covid-19) និងស្ថានភាពសន្តិសុខក្នុងតំបន់។

ទិដ្ឋភាពនៃកិច្ចបប្រជុំតាមអនឡាញនេះ (រូបថត៖ vietnamnet)

នាព្រឹកថ្ងៃទី ១៥ ខែឧសភា កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM)បានបើកនៅទីក្រុងហាណូយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម និងជាប្រធាន ADSOM វៀតណាម។ អញ្ជើញថ្លែងក្នុង ពិធីបើក លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh ប្រធាន ADSOM វៀតណាមបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីឌ១៩គឺជាឧបសគ្គដ៏ធំមួយនៅលើពិភពលោក ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បណ្តា ប្រទេសសមាជិកអាស៊ាននិយាយរួម ក៏ដូចជារបៀបវារៈអាស៊ាន ២០២០ និយាយដោយឡែក។

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានជឿជាក់ថាវៀតណាម និងបណ្ដាប្រទេសសមាជិក អាស៊ាននឹងកំចាត់ជំងឺរាតត្បាតកូវឌិ១៩យ៉ាងឆាប់ៗនាពេលខាងមុខ។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំក្រុមការងារថ្នាក់មន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ានដែលបានប្រប្រឹត្តិទៅនាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ប្រធាន ADSOM វៀតណាមបានស្នើឱ្យតំណាងចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងធ្វើការ ពិភាក្សាលើបញ្ហាសំខាន់ចំនួន ២ រួមមានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីឌ១៩ក្នុងប្លុកអាស៊ាន និងចែករំលែកទស្សនៈអំពីស្ថានភាពសុខសន្តិសុខក្នុងតំបន់ក្នុងរយៈ ពេលកន្លងទៅ ផ្លាស់ប្តូរការងារជាបន្តបន្ទាប់សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេស សមាជិកអាស៊ានក្នុងឆ្នាំ ២០២០ ដែលបានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរនិងនាំមកនូវប្រសិទ្ធភាពជាក់លាក់ សម្រាប់ប្រទេសទាំងអស់ផងដែរ។

ចែករំលែកទស្សនៈស្តីពីស្ថានភាពសន្តិសុខពិភពលោកនិងក្នុងតំបន់ ជាពិសេសស្ថានភាពនៅសមុទ្រ ខាងកើតនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានលើកឡើងថា ប្រសិនបើ ភាគីនានាមិនអត់ធ្មត់និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការខ្វែងគំនិតគ្នានោះភាពតានតឹងអាចកើនមានឡើងនិងប្រែក្លាយស្ថានភាពបច្ចុប្បន្ននៃសភាពការណ៍ជម្លោះដោយមិនមែនជាអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់នោះឡើយ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamnet)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ